* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់កីឡាករដែលបានឈ្នះពានរង្វាន់កីឡាករល្អវ័យក្មេងតាមព្រឹត្តិការណ៍នីៗមួយនៅ World Cup...

រាល់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ម្ដងៗ គឺតែងតែមានកីឡករក្មេងៗជំនាន់ក្រោយជាច្រើន ដែលនឹងរះមុខមកជារើយៗនៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមួយនេះ។
ថ្ងៃនេះ GPS Score នឹងនាំបងប្អូនទៅស្គាល់កីឡាករ ដែលបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup នីមួយៗ ដោយគិតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ 1958 មកដល់ World Cup ឆ្នាំ 2022 នេះ៖
▪️ World Cup ឆ្នាំ 1958 នៅប្រទេសស៊ុយអែត
ប្រេសុីលជាម្ចាស់ជើងឯក លោក Pelé របស់ក្រុមជម្រើសជាតិប្រេសុីលបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 17 ឆ្នាំ។
▪️ World Cup ឆ្នាំ 1962 នៅប្រទេសឈីលី
ប្រេសុីលជាម្ចាស់ជើងឯក លោក Flórián Albert របស់ក្រុមជម្រើសជាតិហុងគ្រីបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 1966 នៅប្រទេសអង់គ្លេស
ម្ចាស់ផ្ទះអង់គ្លេសជាម្ចាស់ជើងឯក លោក Franz Beckenbauer របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 1970 នៅប្រទេសម៉ិកស៊ិក
ប្រេសុីលជាម្ចាស់ជើងឯក លោក Teófilo Cubillas របស់ក្រុមជម្រើសជាតិប៉េរូបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 1974 នៅប្រទេសអាល្លឺម៉ង់ខាងលិច
ម្ចាស់ផ្ទះអាល្លឺម៉ង់ខាងលិចជាម្ចាស់ជើងឯក លោក Władysław Żmuda របស់ក្រុមជម្រើសជាតិប៉ូឡូញបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 1978 នៅប្រទេសអាហ្សង់ទីន
ម្ចាស់ផ្ទះអាហ្សង់ទីនជាម្ចាស់ជើងឯក លោក Antonio Cabrini របស់ក្រុមជម្រើសជាតិអុីតាលីបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 1982 នៅប្រទេសអេស្ប៉ាញ
អុីតាលីជាម្ចាស់ជើងឯក លោក Manuel Amoros របស់ក្រុមជម្រើសជាតិបារាំងបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 1986 នៅប្រទេសម៉ិកស៊ិក
អាហ្សង់ទីនជាម្ចាស់ជើងឯក លោក Enzo Scifo របស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 1990 នៅប្រទេសអុីតាលី
អាល្លឺម៉ង់ខាងលិចជាម្ចាស់ជើងឯក លោក Robert Prosinečki របស់ក្រុមជម្រើសជាតិយូហ្គោស្លាវី (ក្រោយមករូបលោកលេងអោយក្រូអាតវិញ) បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 1994 នៅសហរដ្ឋអាមេរិក
ប្រេសុីលជាម្ចាស់ជើងឯក លោក Marc Overmars របស់ក្រុមជម្រើសជាតិហូឡង់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 1998 នៅប្រទេសបារាំង
ម្ចាស់ផ្ទះបារាំងជាម្ចាស់ជើងឯក លោក Michael Owen របស់ក្រុមជម្រើសជាតិអង់គ្លេសបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 18 ឆ្នាំ។
▪️ World Cup ឆ្នាំ 2002 នៅប្រទេសជប៉ុន-កូរ៉េខាងត្បូង
ប្រេសុីលជាម្ចាស់ជើងឯក លោក Landon Donovan របស់ក្រុមជម្រើសជាតិអាមេរិចបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 2006 នៅប្រទេសអាល្លឺម៉ង់
អុីតាលីជាម្ចាស់ជើងឯក កីឡាករ Lukas Podolski របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 20 ឆ្នាំ។
▪️ World Cup ឆ្នាំ 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង
អេស្ប៉ាញជាម្ចាស់ជើងឯក កីឡាករ Thomas Müller របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 2014 នៅប្រទេសប្រេសុីល
អាល្លឺម៉ង់ជាម្ចាស់ជើងឯក កីឡាករ Paul Pogba របស់ក្រុមជម្រើសជាតិបារាំងបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។
▪️ World Cup ឆ្នាំ 2018 នៅប្រទេសរុស្ស៊ី
បារាំងជាម្ចាស់ជើងឯក កីឡាករ Kylian Mbappé របស់ក្រុមជម្រើសជាតិបារាំងបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 19 ឆ្នាំ។
▪️ World Cup ឆ្នាំ 2022 នៅប្រទេសកាតា
អាហ្សង់ទីនជាម្ចាស់ជើងឯក កីឡាករ Enzo Fernández របស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ក្នុងអាយុ 21 ឆ្នាំ។