ភ្នំពេញក្រោនកំពុងក្លាយជាក្លិបដែលទទួលបានជោគជ័យខ្លាំងបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ
ក្រោយពីបានយកឈ្នះវិសាខា ២ទល់១ នឹងបានគ្រងជើងឯកពានរង្វាន់ គ្រុឌខេមបូឌាន ស៊ុបភើ ខាប់ ២០២៣ ភ្នំពេញក្រោយបានក្លាយជាក្លឹបជោគជ័យបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយតាំងពី CPL បង្កើតឡើង ។

Cambodian Premier League ឬ CPL ត្រូវបានបង្កើតឡើងរយៈពេលពីរឆ្នាំ គឺមានពានផ្លូវការធំៗចំនួន៦ ហើយពានទាំង៦នោះគឺត្រូវបានក្រុមដែលមានរហ័សនាមថា សឹង្ហក្រម ភ្នំពេញក្រោនបានក្រសោបយកទាំងអស់តែម្ដង ពោលក្នុងនោះមានពានរង្វាន់ Cambodian Premier League ២រដូវកាលជាប់គ្នា ឈ្នះជើងឯកCambodian League Cup ២រដូវកាលជាប់គ្នា និងឈ្នះជើងឯកCambodian Super Cup ២ដូវកាលជាប់គ្នា ។

គួរបញ្ជាក់ផងដែរបន្ទាប់ពីទទួលបានជោគជ័យពានសំខាន់ៗជាច្រើននៅក្នុងស្រុក គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនបានដាក់គោលបន្ទាប់ទៀតក្នុងការប្រកួតប្រជែងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០៤ និងពានរង្វាន់លំដាប់ទី២របស់អាស៊ី AFC Cup ។