កីឡាករ វឿន វាសនា ក្លាយជាម្ចាស់អាវលេខ៩ក្នុងក្លឹបថ្មីនាទឹកដីតៃវ៉ាន់…

ជាការពិតវិស័យកីឡាបាល់ទះនាពេលបច្ចុប្បន្នកំពុងផ្ទុះការគាំទ្រជាខ្លាំង ស្របពេលដែលកន្លងមកកម្ពុជាយើងមានកីឡាករទៅប្រកបអាជីពនៅក្រៅប្រទេស ដែលនេះគឺជាមោទកភាពក្នុងនាមជាជនជាតិខ្មែរតែមួយ ជាក់ស្ដែងកម្ពុជាយើងធ្លាប់មានកីឡាករទៅប្រកបអាជីពនៅក្រៅប្រទេសដូចជាកីឡាករ គួន ម៉ុម និងវឿន វាសនា ជាដើម ក៏ប៉ុន្តែបច្ចុប្បន្ននេះមានតែកីឡាករវឿន វាសនា តែម្នាក់គត់ដែលកំពុងទៅប្រកបអាជីពនៅក្រៅប្រទេស។

យ៉ាងណាមិញក្រោយចាកចេញពីក្លឹបសមាគមកីឡាបាល់ទះវិសាខា ទៅចូលរួមជមួយនិងក្លឹប Win Streak របស់តៃវ៉ាន់ វាសនា ហាក់ទទួលបានភាពកក់ក្ដៅជាខ្លាំងនៅក្លឹបថ្មីនេះ ដោយតាមរយៈការផ្ដល់អាវលេខ៩អោយវាសនា គឺបង្ហាញអោយឃើញថាសម្ថតភាពរបស់ស្មាត់ឆ្នើមកម្ពុជារូបនេះសក្ក័សមនិងក្លាយជាម្ចាស់អាវលេខ៩ ហើយតាមរយៈបទពិសោធន៍ធ្លាប់លេងនៅក្រៅប្រទេសកន្លងមកផងនោះទើបជាហេតុធ្វើអោយរូបគេឆាប់ទទួលបានទំនុកចិត្តពីសំណាក់ភាគីក្លឹបថ្មីរបស់ខ្លួន។

គួររំលឹកផងដែលថា វឿន វាសនា គឺជាកីឡាករវ័យក្មេងមួយរូបរបស់កម្ពុជាដែលមានបទពិសោធន៍ច្រើនក្នុងការប្រកបអាជីពជាមួយក្លឹបបាល់ទះក្រៅប្រទេស ហើយវាសនា ទៀតសោធក៏ជាកីឡាករជួលមុខរបស់កម្ពុជាដែលតែងតែបង្ហាញខ្លួនពុំដែលបាត់មុខឡើយពីក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍តូចធំជាបន្តបន្ទាប់។

គួរបន្ថែមផងដែលថាសម្រាប់ការផ្លាស់ទៅប្រកបអាជីពជាមួយក្លឹបថ្មី Win Steak Taiwin កីឡាករឆ្នើមរបស់កម្ពុជាវឿន វាសនា បានបំបែកឯតទគ្គកម្មថ្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទះស្រុកខ្មែរ ខណៈតម្លៃខ្លួនដែលរូបគេទទួលបានគឺជាលើសរហូតដល់ទៅ៦ដងឯណោះ នៃតម្លៃដែលក្លឹបវៀតណាម Lavie Long An ផ្ដល់អោយកាលពីពេលកន្លងទៅ៕