* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Zlatan និយាយថា Messi គឺជាអ្នកផ្លាស់ប្ដូរប្រជាជនអាមេរិកអោយឈប់មើល Baseball ងាកមក...
ជាការពិត Lionel Messi បានផ្លាស់ពីក្លឹប PSG ទៅចូលរួមជាមួយនិងក្លឹប Inter Miami នៃក្របខណ្ឌ Major League Soccer ស្របពេលដែលកិច្ចសន្យារបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនជាមួយក្លឹប Inter Miami ត្រូវផុតសុពលភាពនៅបំណាច់ឆ្នាំ២០២៥ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយលីគកំពូលបាល់ទាត់សហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ២០១៨ គ្រាកីឡាករ Zlatan Ibrahimovic ទៅចូលរួមជាមួយក្លឹប LA Galaxy ពេលនោះបាល់ទាត់អាមេរិកហាក់មានសន្ទុះនៃការគាំទ្រជាងខ្លាំង ប៉ុន្តែក្រោយពីកីឡាករជើងចាស់សញ្ជាតិស៊ុយអ៊ែតចាកចេញ អ្នកគាំទ្រហាក់ផ្លាស់ប្ដូរការគិតងាកទៅចូលរួមគាំទ្រកីឡា Baseball ច្រើនជាងកីឡាបាល់ទាត់ទៅវិញ។
យ៉ាងណាមិញក្នុងរឿងនេះ Zlatan Ibrahimovic ដែលជាធ្លាប់ទៅប្រកបអាជីពបាល់ទាត់នៅទឹកដីសហរដ្ឋអាមេរិកមុន Messi បានលើកឡើងថា “ Messi មក MLS ខ្ញុំពិតជារីករាយ ព្រោះ Messi បានធ្វើអោយប្រជាជនអាមេរិកផ្លាស់ប្ដូរការគិតមកមើលបាល់ទាត់វិញ ព្រោះចាប់តាំងពីខ្ញុំចាកចេញពួកគេគ្មានបាល់មើល ហើយប្ដូរទៅមើលកីឡា Baseball ឯណោះទៅវិញ ”។
គួររំលឹកអោយដឹងផងដែលថាក្នុងការចំណាយពេលពីររដូវកាលជាមួយក្លឹប LA Galaxy Zlatan Ibrahimovic បានបន្សល់ទុកនូវសមិទ្ធផលមួយចំនួនដូចជា៖
បង្ហាញខ្លួនសរុបបានចំនួន ៥៦ ប្រកួត
លេងបាន៤៧៥៣នាទី
រកបាន៥៣គ្រាប់
បញ្ជូនបាល់អោយមិត្តរួមក្រុមបានចំនួន១៧លើក
ទាត់មិនចំគោលដៅសរុប២៦៧លើក
ទាត់ចំគោលដៅសរុប ១១៣លើក
ជំហរក្រៅល្បែង ៧១លើក
បង្ករកំហុស ៨៧លើក
កាត់លឿង១២សន្លឹក
និងកាតក្រហមមួយសន្លឹកផងដែល ទាំងនេះគឺជាស្ថិតិ២រដូវកាលរបស់ Zlatan ក្នុងការចូលរួមជាមួយនិងក្លឹបបាល់ទាត La Galaxy ក្នុងក្រប Major League Soccer។