តើ Arsenal មានសម្ថតភាពជប់គ្រាប់បាល់បានឬយ៉ាងណាក្នុងជំនួបតទល់ជាមួយ RC Lens?

ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal គឺជាក្លឹបក្នុងក្របខណ្ឌ English Premier League ដំបូងគេហើយសម្រាប់រដូវកាល២០២៣-២០២៤នេះ ដែលរកបានគ្រាប់បាល់៥គ្រាប់ត្រឹមវគ្គទី១ក្នុងក្របខណ្ឌ UCL។ 

យ៉ាងណាមិញក្នុងជំនួបជើងទី២វគ្គ Group Stage UEFA Champions League រវាងក្រុមបាល់ទាត់កាំភ្លើងភ្នំ Arsenal បានយកឈ្នះទៅលើកក្រុមបាល់ទាត់ RC Len របស់បារាំងដោយលទ្ធផលបញ្ចប់៩០នាទី៦ទល់និង០។

ទោះបីជាយ៉ាងណាក៏ដោយរឿងដែលអ្នកគាំទ្រកោតសរសើរចំពោះទម្រង់របស់ក្លឹបម្ចាស់ដី Emirate Stadium នោះគឺត្រឹមវគ្គទី១ Arsenal បាននាំមុខទៅលើក្លឹបយក្សរបស់បារាំងរហូតដល់ទៅ៥ទល់និង០បាត់ទៅហើយ ខណៈ៥គ្រាប់នោះរកបានដោយកីឡាករ Kai Havertz នៅនាទីទី១៣, Gabriel Jesus នាទីទី២១, Bukayo Saka នាទីទី២៣, Gabriel Martinelli នាទីទី២៧,និងគ្រាប់បាល់ទី៥រកបានដោយកីឡាករ Martin Odegaard នាទីទី៤៥ ដែលនេះគឺជាកំណត់ត្រាថ្មីក្លឹបបាល់ទាត់កាំភ្លើងធំក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះ។

គួរបន្ថែមផងដែលថាកាលពីជើងទី១កន្លងទៅនៅប្រទេសបារាំងក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal បានរងបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ RC Lens ដោយលទ្ធផល២ទល់និង១ ខណៈជើងទីពីរនេះ Arsenal បានសងសឹកវិញដោយលទ្ធផល ៦ទល់និង០តែម្ដង៕