* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik Ten Hag ធ្លាប់បាននិយាយបែបនេះទៅកាន់លោក Guardiola ខណៈដែលបច្ចុប្បន្ន…
ជាការពិតបើនិយាយអំពីគ្រូបង្វឹកដែលធ្លាប់ដឹកនាំ Ajax ជោគជ័យខ្លាំងជាងគេនោះគឺច្បាស់ជាលោក Erik Ten Hag ជាក់ជាមិនខាន់ ក៏ប៉ុន្តែអ្វីៗពិតជាមិនមានស្ថេរភាពមែន បន្ទាប់ពីលោកចូលខ្លួនមកដឹកនាំក្រុមបិសាចក្រហម Man United គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះហាក់រមែងទទួលរង់ការបរាជ័យច្រើនជាងជ័យជំនះទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយប្រធានបទដែលកំពុងតែក្ដៅខ្លាំងក្នុងប្រទេសអង់គ្លេសក្រោយជំនួប Manchester Derby បញ្ចប់នោះគឺគ្រាដែលលោក Erik Ten Hag ចូលកាន់តំណែងជាគ្រូបង្គោលរបស់ក្លឹបម្ចាស់ដី Old Trafford លោកបាននិយាយថា “ រជ្ជកាលរបស់លោក Pep Guardiola ដល់ទីបញ្ចប់ហើយ ” ខណៈកាលពីរាត្រីថ្ងៃទី២៩កន្លងទៅនេះក្រុមបិសាចក្រហមបានរង់បរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល៣ទល់និង០ បានធ្វើអោយអ្នកគាំទ្រ Man City ផ្ទុះការឌឺដង់ទៅកាន់លោក Erik Ten Hag ជាខ្លាំង។
ដោយឡែកលោក Pep Guardiola វិញក្រោយចប់ការប្រកួតលោកមិនបាននិយាយអ្វីពាក់ព័ន្ទទៅនិងការលើកឡើងកន្លងមករបស់លោក Erik Ten Hag នោះទេ ផ្ទុយទៅវិញលោកបាននិយាយថា “ Manchester United មិនមែនជាក្រុមខ្លាំងដូចជំនាន់លោក Sir Alex ដឹកនាំឡើយ”។
គួរបន្ថែមផងដែលថាក្រោយបរាជ័យក្រោមថ្វីជើងក្លឹបបាល់ទាត់ Manchester City ៣ទល់និង០ ក្លឹបបិសាចក្រហម Manchester United ឈរនៅលេខរៀងទី៨ក្នុងតារាងចំណាប់ថ្នាក់ English Premier League មាន១៥ពិន្ទុ ស្របពេលដែល Man City ឡើងមកឈរលេខ៣មាន២៤ពិន្ទុ៕