* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bellingham គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្ន នេះជាសំដីពិតរបស់លោក…
លោក Joleon Lescott ដែលគេនៅចំណាំបានថាជាអតីតខ្សែការពារឆ្នើមរបស់ក្លឹបមេឃខៀវ Man City និងក្រុមជម្រើសជាតិអង់គ្លេស បានលើកឡើងកោតសរសើរចំពោះសម្ថតភាពរបស់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស
ដែលបច្ចុប្បន្នកំពុងកសាងកេរ៍ឈ្មោះក្នុងអាជីពជាកីឡាកររបស់ខ្លួនក្នុងប្រទេសអេស្ប៉ាញជាមួយក្លឹបអធិរាជស Real Madrid កីឡាករ Jude Bellingham។
ទោះបីជាយ៉ាងណាក៏ដោយលោក Joleon Lescott បាននិយាយដោយមិនញញើតមាត់ថា “ Bellingham ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ក្នុងពេលបច្ចុប្បន្ននេះ ហើយគេកំពុងសម្រួចសម្ថតភាពខ្លួនឯងបានយ៉ាងល្អ Bellingham គេបានបង្ហាញខ្លួនយ៉ាងល្អឥតខ្ចុះ គាត់យល់ពីការប្រកួត ក្នុងកម្រិតមួយដែលអាយុរបស់គាត់មិនអាចយល់បាន ហើយខ្ញុំហ៊ានអះអាងថាគេនិងឈ្នះ Ballon d’Or នាពេលអនាគត វាក៏នឹងក្លាយជារឿងដ៏អស្ចារ្យមួយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ ” ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យក្មេង Jude Bellingham ហាក់កំពុងជោគជ័យជាខ្លាំងជាមួយក្លឹបអធិរាជស Real Madrid ស្របពេលពេលដែលស្ថិតិបច្ចុប្បន្នចាប់តាំងពីរូបគេផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ គឺតែងតែទទួលបាននូវស្ថិតិយ៉ាងគាប់ប្រសើរជាងកាលដែលរូបគេប្រកបអាជីពជាមួយក្លឹប Borussia Dortmund ទៅទៀត ពោលគិតត្រឹមការបង្ហាញខ្លួន៨ប្រកួតក្នុងក្របខណ្ឌ Laliga រូបគេអាចរកបានរហូតដល់ទៅ៨គ្រាប់ឯណោះ។
គួរបន្ថែមផងដែលថាកីឡាករវ័យ២០ឆ្នាំ Jude Bellingham បានផ្ទេរពីក្លឹប Borussia Dortmund មកចូលរួមជាមួយនឹងក្លឹបម្ចាស់ដីSantiago Bernabeu កាលពីដើមរដូវកាលកន្លងទៅ ខណៈតម្លៃខ្លួនវិញ Real Madrid បានចំណាយរហូតដល់ទៅ ១០៣ លានអឺរ៉ូឯណោះទម្រាំយកបានគ្រាប់ពេជ្រមួយរូបនេះមករួមក្រុម៕