Man United គ្មានវាសនាអាចយកបាន De Jong ឡើយព្រោះ Barcelona ត្រៀម…

ជាការពិតទំនាក់ទំនងរវាងលោក Erik Ten Hag ដែលជាគ្រូបង្គោលរបស់ក្លឹបបិសាចក្រហម Manchester United និងកីឡាករ Frenkie de Jong គឺមានទំនាក់ទំនងគ្នាល្អណាស់ ហេតុនេះទើបអ្នកគាំទ្ររបស់ក្លឹបម្ចាស់ដី Old Trafford មានក្ដីរំពឹងខ្ពស់ថានឹងយកបានខ្សែបម្រើឆ្នើម  Frenkie de Jong មករួមក្រុមនៅថ្ងៃណាមួយ។

ទោះបីជាយ៉ាងណាក៏ដោយ Man United ទំនងជាគ្មានថ្ងៃអាចយកបាន De Jong មករួមត្រនំឡើយ ព្រោះក្លឹបអាណាព្យាបាលបច្ចុប្បន្ន FC Barcelona គ្រោងនិងបន្តកិច្ចសន្យារយៈពេលពេញមួយជីវិតជូន De Jong តែម្ដងដើម្បីកុំអោយ Man United នៅតែបន្តតាមចែចូវអតីតកីឡាកររបស់ក្លឹប Ajax រូបនេះបន្តទៀត។

គួរបន្ថែមផងដែលថា De Jong មានអារម្មណ៍ស្រលាញ់ពេញចិត្តក្នុងការស្នាក់នៅ Barcelona ជាងចាកចេញទៅកាន់ក្លឹបណាទាំងអស់ ព្រោះក្លឹបបានផ្ដល់តម្លៃឲ្យគេជាខ្សែបម្រើដ៏ល្អបំផុតម្នាក់នៅក្នុងបាល់ទាត់ពិភពលោក
 
ហើយសាមីខ្លួនទៀតសោតក៏បានសារភាពថា គាត់ចង់លេងឱ្យ Barcelona ពេញមួយជីវិតរបស់គាត់តែម្តង៕