មកស្គាល់អជ្ញាកណ្ដាលពីររូបដែលចាយកាត់ច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី៣នៃក្របខណ្ឌ CPL 23-24…

ជាការពិតលីគកំពូលកម្ពុជារដូវកាលថ្មី២០២៣-២០២៤ទើបតែចាប់ផ្ដើមបាន៣សប្ដាហ៍ប៉ុនណ្ណោះ ខណៈដែលកីឡាករមួយចំនួនហាក់បង្ហាញអារម្មណ៍មិនសូវពេញចិត្តចំពោះការកាត់សេចក្ដីរបស់មន្ត្រីអាជ្ញាកណ្ដាល ចំនួនប្រកួតកន្លងមកនេះ។

យ៉ាងណាមិញទាក់ទងទៅនិងរ៉ាវអាជ្ញាកណ្ដាល អេតមីននិងបង្ហាញសមាសភាពអាជ្ញាកណ្ដាលចំនួន២រូបដែលចាយកាត់អស់ច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី៣នៃលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ដោយតាមរយៈការបង្ហាញលម្អិតរបស់សារពត៌មានត្រយងបានអោយដឹងថាអាជ្ញាកណ្ដាលទាំង២រូបដែលចាយកាត់ច្រើនជាងគេមានដូចជា៖

ទី១ លោក ឃួន វីរៈ កាត់សេច្ចក្ដីបានចំនួន៣ប្រកួតចាយកាត់លឿងសរុប១៨ ព្រមទាំងកាត់ក្រហមចំនួន១សន្លឹកផងដែរ។

ទី២ លោក ជួប ពិសាលកាត់ក្តីបានទើបតែចំនួន២ប្រកួតចាយកាត៨សន្លឹកដោយមិនមាន ក្រហម។

គួរបន្ថែមផងដែលថាក្រៅពីកីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបង្ហាញអារម្មណ៍មិនពេញចិត្តជាមួយលោកអាជ្ញាកណ្ដាលក្នុងជំនួបសិង្ហក្រហមភ្នំពេញក្រោនបរាជ័យ២ទល់និង១ក្រោមថ្វីជើងក្លិបយក្សព្រះខ័នរាជស្វាយរៀង កីឡាករ Macio Marques របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ក៏បានសម្ដែងការមិនពេញចិត្តជាមួយអាជ្ញាកណ្ដាលដែលកាត់សេចក្ដីក្នុងជំនួបណាហ្គាវើលដ៍ជួបតទល់ជាមួយព្រះខ័នរាជស្វាយរៀងដូចគ្នាផងដែរ៕