មិនដល់មួយខែផងសមាគមកីឡាបាល់ទាត់ថៃប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក២រូប

មិនដល់មួយខែផងសមាគមកីឡាបាល់ទាត់ថៃប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក២រូប

ទើបតែចែកផ្លូវគ្នាជាមួយលោក Mano Polking ដែលជាគ្រូបង្គោលក្រុមដំរីសឹកថៃ បានប៉ុន្មានថ្ងៃ។ ថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) បន្តចែកផ្លូវគ្នាជាមួយគ្រូបង្គោលសញ្ចាតិប្រេស៊ីលមួយរូបទៀត លោក Carlos César គ្រូបង្គោលក្រុមជម្រើសជាតិហ្វូតសាលរបស់ ថៃ សម្រេចបញ្ចប់កិច្ចសន្យាត្រឹមដើមខែធ្នូ ឆ្នាំ ២០២៣ នេះ  ក្រោយចូលកាន់តំណែងបានត្រឹម ១ ឆ្នាំ ១០ ខែប៉ុណ្ណោះ ។

លោក Carlos César ធ្លាប់បានជួយថៃទទួលបានសមិទ្ធិផលជាច្រើនដូចជា ៖  ជើងឯក NSDF Futsal Invitation 2022, ជើងឯកហ្វូតសាលអាស៊ានឆ្នាំ ២០២២, ជើងឯកហ្វូតសាលស៊ីហ្គេម ឆ្នាំ ២០២២ និងទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត Futsal Asian Cup 2022 នៅប្រទេស គុយវ៉ែត ផងដែរ ។