ពិតជាអស្ចារ្យសម្រាប់វត្តមានកីឡាករកម្ពុជាវឿន វាសនា ជាមួយក្លឹបថ្មី WinSteack គិតត្រឹម...

លីគបាល់ទះរបស់តៃវ៉ាន់គឺជាលីគមួយដែលមានការប្រកួតប្រជែងមិនចាញ់បណ្ដាលប្រទេសមួយចំនួនក្នុងទ្វីអាស៊ីយើងប៉ុន្មានទេ ហើយក្លឹបថ្មីរបស់ វាសនា ទៀតសោតគឺជាក្រុមខ្លាំងមួយរបស់តៃវ៉ាន់ ព្រោះតាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗកន្លងមកពួកគេតែងទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ផងដែរ។

ថ្វីត្បិតតែក្លឹប Win Streak Taivan គឺជាក្រុមខ្លាំងមួយក៏ពិតមែន ប៉ុន្តែក្លឹបម្ចាស់ជើងឯក Top Volleyball League រដូវកាលឆ្នាំ២០២២-២០២៣ មិនបានមើលរំលងសម្ថតភាពរបស់កីឡាករកម្ពុជា វឿន វាសនា ឡើយ
 
ផ្ទុយទៅវិញក្លឹបយក្សតៃវ៉ាន់មួយនេះបានផ្ដល់ឳកាសអោយ វាសនា បានបង្ហាញខ្លួនទាំងពីរប្រកួតជាប់គ្នាតែម្ដង ដោយនេះគឺជារឿងដ៏អស្ខារ្យមួយសម្រាប់កីឡាករជម្រើសជាតិកម្ពុជាដែលអាចឆក់បានទំនុកចិត្តពីគ្រូបង្គោលរបស់ក្លឹបលោក Lin Chih-Yung បានយ៉ាងឆាប់រហ័ស។
 
ទោះបីជាយ៉ាងណាក៏ដោយអតីតកីឡាកររបស់ក្លឹបសមាគមកីឡាបាល់ទះវិសាខា និងក្លឹបបាល់ទះ  Lavei Long An វឿន វាសនា ក៏ជាកីឡាករវ័យក្មេងជាគេលំដាប់ទីបីផងដែលនៅក្នុងក្លឹប Win Streak ពោលកីឡាករវ័យទាំង៣រូបនោះរួមមានកីឡាករសញ្ជាតិតៃវ៉ាន់ Shih Tsung-Yu កើតនៅឆ្នាំ២០០២ រីឯកីឡាករ Lu Ching-Hung កើតនៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០០១ ខណៈវាសនា គឺជាកីឡាករវ័យក្មេងលំដាប់ទី៣ក្នុងក្រុមដោយកាន់ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី៥ខែឧសភាឆ្នាំ២០០១ផងដែរ។

គួរបញ្ជាក់បន្ថែមថាយោងតាមការអាប់ដេតចុងក្រោយរបស់ Wikipedia បច្ចុប្បន្នក្លឹបបាល់ទះ WinStreak Taivan មានកូតាកីឡាករអាស៊ានចំនួន២រូបប៉ុនណ្ណោះ ដោយក្នុងនោះមានដូចជាកីឡាករវ័យ២៦ឆ្នាំសញ្ជាតិហ្វីលីពីន Bryan Bagunas និងកីឡាករវឿន វាសនារបស់កម្ពុជា៕