* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ល្អទេបើកីឡាករកូនកាត់ខ្មែរ-អាមេរិករូបនេះជ្រើសរើសការលេងអោយក្រុមជម្រើសជាតិកម្ពុជា?
ជាការពិតកីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិអាមេរិកអាយុក្រោម១៧ឆ្នាំ កីឡាករ Micah Burton ត្រូវបានគេស្គាល់ថាជាកីឡាករកូនកាត់ខ្មែរ-អាមេរិក ដោយម្ដាយរបស់គេផ្ទាល់គឺជាជនជាតិខ្មែរ ខណៈដែលឪពុកគឺជាជនជាតិអាមរិក។
យ៉ាងណាមិញ Micah Burton គឺជាកីឡាករឆ្នើមមួយរូបក្នុងក្រុមជម្រើសជាតិអាមេរិកអាយុក្រោម១៧ឆ្នាំ ដោយតាមរយៈការបង្ហាញខ្លួនក្នុងពានរង្វាន់ World Cup U17 2023 នាប្រទេសឥណ្ឌូនេស៊ី Micah Burton ធ្វើបានល្អខ្លាំងមែនទែន ដោយកាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លងទៅរូបគេបានរួមចំណែករកគ្រាប់បាល់បានមួយគ្រាប់ជួយអោយក្រុមជម្រើសជាតិអាមេរិកអាយុក្រោយ១៧ឆ្នាំយកឈ្នះទៅលើក្រុមជម្រើសជាតិកូរ៉េខាងត្បូងដោយលទ្ធផល៣ទល់និង១ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះអេតមីនចង់សួរទៅកាន់បងប្អូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិថា តើបងប្អូនយល់យ៉ាងដែលប្រសិនបើថ្ងៃណាមួយ Micah Burton សម្រេចចិត្តលេងអោយក្រុមជម្រើសជាតិកម្ពុជា? ព្រោះទាក់ទងទៅនឹងបទពិសោធន៍របស់គេ Macah អាចនិយាយបានថាជាកីឡាករដែលមានសម្ថតភាពខ្ពស់មួយរូប ក៏ដោយសារតែកីឡាករវ័យក្មេងខាងលើនេះដុះចេញពីប្រទេសដែលវិស័យកីឡាបាល់ទាត់ជឿនលឿន។
យ៉ាងណាក្ដីយុវជនឆ្នើម Micah Burton បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយនិងក្លឹបបាល់ទាត់ Austin FC II នៃលីគ លំដាប់ទី 3 MLS Next Pro របស់សហរដ្ឋអាមេរិក។
គួរបន្ថែមផងដែលថាកន្លងមកធ្លាប់មានកីឡាករកូនកាត់ខ្មែរ-អាមេរិកម្នាក់ហើយដែលសម្រេចចិត្តលេងអោយក្រុមជម្រើសជាតិកម្ពុជា ម្នាក់នោះគឺ Nick Tayler ដែលបច្ចុប្បន្នrរូបគេចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហេតុនេះប្រសិនបើថាថ្ងៃណាមួយយុវជនវ័យក្មេង Micah Burton ជ្រើសរើសការលេងអោយក្រុមជម្រើសជាតិកម្ពុជា នោះមានន័យថាកីឡាករកូនកាត់ខ្មែរ-អាមេរិកពីររូបហើយដែលជ្រើសរើសការលេងអោយក្រុមជម្រើសជាតិកម្ពុជា៕