Ruben Neves បញ្ជាក់ថាខ្លួនមកដល់ចំណុចនេះហើយមិនបកក្រោយជាដាច់ខាត់…

ខ្សែបម្រើសញ្ជាក់ព័រទុយហ្គាល់កីឡាករ Ruben Neves របស់ក្លឹបបាល់ទាត់ Al Hilla ដែលជាបេក្ខភាពក្រុមកំពូលតារាងបណ្ដុះអាសន្នក្នុងក្របខណ្ឌលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់សារពត៌មាន BBC Sport បានអោយដឹងអំពីសំដីរបស់ Neves ថា “ ខ្ញុំ​មិន​ទៅ (Premier League) វិញ​ទេ ហើយខ្ញុំ​គិតថា វាគ្រាន់តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ដោយ​សារ​តែ​ម្ចាស់​ក្លឹប ​ព្រោះ​តែ​ខ្ញុំ​ធ្លាប់​លេង​នៅ​អង់គ្លេស​។ មាន​ការ​ចាប់​អារម្មណ៍​ពី Newcastle មុន​ពេល​ដែល​ខ្ញុំ​មក​ទី​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​នៅ​ទីនេះ គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​រីករាយ ដូច្នេះ​ខ្ញុំ​កំពុង​មាន​ពេល​វេលា​ដ៏អស្ចារ្យនៅអារ៉ាប៊ីសាអូឌីត ”។

គួរបន្ថែមផងដែលថាមុនផ្លាស់មកកាន់ទឹកដីអារ៉ាប់ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាលរូបនេះក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបបាល់ទាត់ Newcastle ផងដែរ ក៏ប៉ុន្តែរូបគេសម្រេចជ្រើសរើសការលេងនៅលីគកំពូលអារ៉ាប់ប៊ីសាអូឌីតទៅវិញ៕