* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ត្បិត Sancho ស្ថិតក្នុងបញ្ចីខ្មៅរបស់គ្រូក៏ពិតមែនប៉ុន្តែ Sancho គឺជាកីឡាករម្នាក់គត់ដែល...
Jadon Sancho គឺជាកីឡាករឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United ក៏ប៉ុន្តែ Sancho ទៀតសោតបច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ជីខ្មៅរបស់លោក Erik Ten Hag ទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីកីឡាករ Jadon Sancho លែងទទួលបានឪកាសបង្ហាញខ្លួនទាំងក្នុងឈុត១១នាក់ដំបូងនិងបម្រុង ក្រុមបិសាចក្រុមពុំដែលមានកីឡាកររូបណាអាចស៊ុតបញ្ចូលទីក្នុងដី Old Trafford បានឡើយ។
យ៉ាងណាក្ដីការសម្រេចចិត្តរបស់លោក Erik Ten Hag មិនដាក់អោយកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសរូបនេះលេង ធ្វើអោយក្លឹបបិសាចក្រហមបាត់បង់កំលាំងស្នូដល់សំខាន់មួយនៅតំបន់ប្រយុទ្ធ ដែលជាហេតុធ្វើអោយក្លឹបមានទម្រង់លេងមិនគាប់ប្រសើរផងដែរ។
គួរបន្ថែមផងដែលថា Jadon Sancho គឺជាកីឡាកររបស់ក្លឹបបិសាចក្រហមចុងក្រោយគេដែលបានទាត់បញ្ចូលទីក្នុងកីឡដ្ឋាន Old Trafford ៕