* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចក្រភពអង់គ្លេស និងអៀរឡង់ ធ្វើជាម្ចាស់ផ្ទះ Euro 2028...
ចក្រភពអង់គ្លេស និងអៀរឡង់នឹងធ្វើជាម្ចាស់ផ្ទះ Euro 2028 ហើយអ៊ីតាលី និងតួរគីត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងឆ្នាំ២០៣២។

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសជ្រើសរើសចក្រភពអង់គ្លេស និងអៀរឡង់។ ធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ Euro 2028 ខណៈដែលអ៊ីតាលី និងទួរគីត្រូវបានជ្រើសរើសធ្វើជាសហម្ចាស់ផ្ទះនៅឆ្នាំ 2032។

ប្រទេសចំនួនបួននៅចក្រភពអង់គ្លេស - អង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង - បូករួមទាំងប្រទេសជិតខាងមួយគឺ អៀរឡង់ នឹងធ្វើជាសហម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុបក្នុងរយៈពេល 5 ឆ្នាំខាងមុខ ដោយប្រើប្រាស់កីឡដ្ឋានចំនួន 10 សម្រាប់ការប្រកួត។