Ronaldo ចង់បន្តកុងត្រា ជាមួយAl Nassr រហូតដល់ឆ្នាំ 2027...

Cristiano Ronaldo ហាក់ដូចជាកំពុងចាប់ផ្តើមមានអារម្មណ៍ចង់បន្តស្នាក់នៅក្នុងលីគអារ៉ាប៊ីសាអូឌីត។ តារាសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថាចង់បន្តកុងត្រារបស់គាត់ជាមួយ Al Nassr រហូតដល់ឆ្នាំ 2027 ។

Cristiano Ronaldo មានអាយុ 38 ឆ្នាំ ដែលមានន័យថាគាត់ស្ថិតក្នុងវ័តមួយដែលជិតចូលនិវត្តន៍នៃអាជីពរបស់គាត់ ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid ហាក់មិនគិតពីការបញ្ឈប់ការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតនោះទេ។

តាមរយៈការស៊ុតបញ្ចូលទី 25 គ្រាប់ក្នុង 30 ប្រកួតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត Cristiano Ronaldo នឹងនៅតែលេងឱ្យព័រទុយហ្គាល់ក្នុងកម្រិតអន្តរជាតិ។

បំណងប្រាថ្នាចង់នៅ Al Nassr ក៏មានទំនាក់ទំនងទៅនឹង ការប្តេជ្ញាចិត្ត របស់ Cristiano Ronaldo ក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលគាត់សង្ឃឹមថានឹងក្លាយជាការប្រកួតចុងក្រោយមុនពេលចូលនិវត្តន៍។