* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានលើកឡើងដូចនេះក្រោយកម្ពុជាចាញ់ប៉ាគីស្ថាន...
ក្រុមជម្រើសជាតិកម្ពុជាបានបរាជ័យក្រោយថ្វីជើងក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងបានជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 𝟐𝟎𝟐𝟔 ត្រឹមវគ្គជម្រុះជុំទី𝟏 នឹងបាត់បង់ឱកាសឡើងទៅលេងវគ្គបន្ត ។ ដោយលទ្ធផលកាលពីជើងទី១លេងនៅទឹកដីកម្ពុជា បានបញ្ចប់ដោយលទ្ធផល ០ទល់នឹង ០ ហើយជើងទី២ ប៉ាគីស្ថានបានយកឈ្នះកម្ពុជា១ទល់នឹង០ នៅក្នុងទឹកដីខ្លួនឯង ។

បន្ទាប់ពីការងបរាជ័យនេះអ្នកគាំទ្របាល់ទាត់កម្ពជាបានចេញមករិះគន់ចំៗ នឹងមានការមិនពេញចិត្តជាខ្លាំងចំពោះទម្រង់លេង ក៏ដូចជាការដឹកនាំរបស់លោក FELIX DALMAS ហើយក៏មានមតិមួយចំនួនទៀតចង់អោយសហព័ន្ធបាត់ទាត់កម្ពុជា បណ្ដេញលោក FELIX DALMAS ចេញពីដំណែងទៀតផង ។

ដើម្បីឆ្លើយតប នឹងការលើកឡើងដោយមិនពេញចិត្តចំពោះលទ្ធផលនេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា «គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយក ព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បី ដោះស្រាយនូវការមិនសប្បាយចិត្ត របស់អ្នកគាំទ្រតែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា ការយកឈ្នះ1ទល់នឹង0 លើកម្ពុជា ប៉ាគីស្ថានបានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ក្នុងការប្រកួតជម្រុះ World Cup លើកដំបូងរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំ ។