* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Andres Neito ឆ្លើយយ៉ាងខ្លីបែបនេះទៅកាន់បណ្ដាលអ្នកសារពត៌មានធំៗក្នុងប្រទេសកម្ពុជា…
ជាការពិតមួយរយៈចុងក្រោយនេះរឿងរ៉ាវកីឡាករចូលសញ្ជាតិហាក់មានសកម្មភាពនៅលើបណ្ដាញសង្គមឥតឈប់ឈរទាល់តែសោះ ដោយបន្ទាប់ពីកីឡាករ Yudai Ogawa
ទទួលបានសញ្ជាតិខ្មែរជាផ្លូវកាល មហាជនអ្នកគាំទ្របាល់ទាត់ជាតិក៏រំពឹងចង់ឃើញកីឡាករសញ្ជាតិកូឡុំប៊ីន Andres Neito ទទួលបានសញ្ជាតិខ្មែរដូចគ្នាផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងរ៉ាវដ៏ក្ដៅគគុកនេះក៏មានសំនួរមួយបានចោទសួរទៅកាន់កីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបែបនេះថា តើអ្នកមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីឃើញអ្នកគាំទ្រជាច្រើនចង់ឲ្យអ្នកជាប់ជម្រើសជាតិកម្ពុជា? ក្រោយពីមានផុសឡើង Neito ក៏បានឆ្លើយតបទៅវិញថា ខ្ញុំពិតជារីករាយ និងរំភើបខ្លាំងណាស់ដែលមានមនុស្សជាច្រើនជឿជាក់លើខ្ញុំ និងចូលចិត្តការលេងរបស់ខ្ញុំក្នុងការប្រកួតនីមួយៗ ។
គួរបន្ថែមផងដែលថាខ្សែប្រយុទ្ធដែលជាជនជាតិកូឡុំប៊ីរូបនេះបាននិយាយបន្តដោយក្ដីស្រលាញ់បែបនេះថា “ សម្រាប់ខ្ញុំវាពិតជាល្អ ព្រោះខ្ញុំមានឳកាសអាចជួយប្រទេសដែលបើកទ្វារស្វាគមន៍ខ្ញុំ វាគឺជារឿងដ៏ល្អបំផុត ហើយវានឹងក្លាយជារឿងពិសេសមួយសម្រាប់ខ្ញុំ៕