* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្ដៅ!! Juventus នឹងត្រូវដកសិទ្ធិពីបាល់ទាត់អឺរ៉ុបនៅឆ្នាំក្រោយ...
ក្រុមសេះបង្កង់ Juventus នៃក្របខ័ណ្ឌ Serie A ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ហិរញ្ញវត្ថុដោយ UEFA ។ ហើយនឹងត្រូវបានដកសិទ្ធក្នុងការប្រកួតបាល់ទាត់ Europa Conference League នៅរដូវកាលក្រោយ។
Juventus ត្រូវបានគេរកឃើញថាបានបំពានច្បាប់ Financial Fair Play ដែលជាវិធានការគ្រប់គ្រងការចំណាយរបស់ក្លឹបដែលប្រកួតប្រជែងក្នុងបាល់ទាត់អឺរ៉ុបកាលពីរដូវកាលមុន។ នាំឱ្យគេទទួលទោសលើកនេះ
បន្ថែមលើបម្រាមមិនឲ្យចូលរួមការប្រកួតពានរង្វាន់អឺរ៉ុបក្នុងរដូវកាលខាងមុខ។ Juventus ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 10 លានអឺរ៉ូផងដែរសម្រាប់បទល្មើសនេះ។ ហើយពួកគេមានសិទ្ធិទទួលបានការផាកពិន័យបន្ថែមចំនួន 10 លានអឺរ៉ូ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេក្នុងរយៈពេល 3 ឆ្នាំខាងមុខ។