Man United បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាថ្មីរយៈពេលវែងជាមួយ Alejandro Garnacho ប៉ុន្តែកីឡាករវ័យ 18 ឆ្នាំរូបនេះ មានការស្ទាក់ស្ទើរ

ក្លិបបិសាចក្រហម Manchester United គ្រោងនឹងធ្វើការចុះកុងត្រាថ្មីរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបសម្រាប់ខ្សែប្រយុទ្ធ Alejandro Carnacho  ប៉ុន្តែកីឡាករវ័យ 18 ឆ្នាំរូបនេះ អាចនឹងមានការស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មីនៅទឹកដី Old Trafford  ដែលជាកុងត្រារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប នេះបើយោងតាមការចុះផ្សាយរបស់ The Mirror​ ។



កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ ​មាន​ទម្រង់​លេង​ដ៏លេចធ្លោ​ក្រោម​ការ​ដឹកនាំ​របស់លោក Erik ten Hag  ហើយ​បាន​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ក្នុង​រដូវ​កាល​នេះ។ ប៉ុន្តែ​គាត់​នៅ​សល់​កុងត្រា​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះហើយទើបក្លិបបិសាចក្រហម គ្រោងនឹងធ្វើការចុះកុងត្រាថ្មីរយៈពេលវែង ដែលត្រៀមរួចជាស្រេចក្នុងការផ្តល់កិច្ចសន្យារហូតដល់ 8 ឆ្នាំ។



ទោះជាយ៉ាងណាក៏ដោយ Carnacho មានការស្ទាក់ស្ទើរក្នុងអនាគតដ៏យូរអង្វែងរបស់គាត់ចំពោះក្លឹប។ ស្របពេលដែរភ្នាក់ងាររបស់កីឡាកររូបនេះ បាននិយាយថា គាត់ចង់បានកុងត្រាដែលខ្លីជាងនេះ គឺត្រឹមតែប្រហែល ៤ឆ្នាំប៉ុណ្ណោះ។



Alejandro Carnacho  ​បាន​បង្ហាញ​ខ្លួន​៨​ប្រកួត​នៅ Premier League ក្នុង​រដូវ​កាល​នេះ។ ហើយបាន​ទម្រង់​លេង​ដ៏លេចធ្លោ​ នាំឱ្យក្លឹបជាច្រើននៅអឺរ៉ុបរួមមាន Real Madrid និង Atletico Madrid ដែលជាអតីតក្លឹបរបស់គាត់ មុនពេលផ្លាស់មកទឹកដីអង់គ្លេស  ក៏ចាប់អារម្មណ៏លើរូបគេផងដែរ។