* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal កាន់តែមានទំនុកចិត្តក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Declan Rice មុនក្លិប Chelsea និង Manchester United
ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League កាំភ្លើងធំ Arsenal មានទំនុកចិត្តថាពួកគេអាចយកឈ្នះគូប្រជែងរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Declan Rice របស់ West Ham United នៅរដូវក្តៅនេះ។ ប្រធានក្រុម West Ham United រូបនេះបង្ហាញទម្រង់លេងបានដ៏អស្ចារ្យជាមួយក្លិប។ គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនក្នុងក្របខ័ណ្ឌ English Premier League រួមមានក្លិប Chelsea និង Manchester United ជាដើម ។
ខណៈដែល Arsenal តែងតែបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ឱ្យ Declan Rice ឲ្យមកលេងនៅតំបន់កណ្តាលរបស់ក្លឹប ហើយបានដាក់គោលដៅរបស់ពួកគេចាប់តាំងពីការប្រកួតជុំទី 2 នៃទីផ្សារដោះដូរកីឡាករកាលពីខែមករាឆ្នាំមុនមកម្លេះ ប៉ុន្តែត្រូវបានបដិសេធដោយ West Ham United ។
សម្រាប់ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន កាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រលោក Mikel Arteta ដែលជាអ្នកគ្រប់គ្រងក្រុមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយសង្ឃឹមថានឹងអភិវឌ្ឍក្រុមឱ្យកាន់តែរឹងមាំជាងមុន ហើយអាចប្រយុទ្ធប្រជែងនៅក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយផងដែរ។
កាសែត Evening Standard បានរាយការណ៍ថានាយកប្រតិបត្តិ Arsenal ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ ដែលធ្វើឱ្យពួកគេមានទំនុកចិត្តថាពួកគេពិតជាអាចយកឈ្នះគូប្រជែងទាំងអស់ក្នុងការចុះហត្ថលេខាលើ Declan Rice ។
ទោះជាយ៉ាងណាក៏ដោយ Arsenal រំពឹងថាកៅអី Champions League របស់ពួកគេគឺជាកត្តាមួយសម្រាប់ Declan Rice ដែលគេមានបំណងចង់លេងក្នុងពានរង្វាន់មួយនេះយូរមកហើយ ហើយចូលជាសមាជិកថ្មីនៅកីឡដ្ឋាន Emirates៕