* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ធនធានក្នុងស្រុកមិនប្រាកដថាអន់ជាងបរទេសឡើយ ជាក់ការស្ដែងការដឹកនាំប្រកួតដំបូងរបស់លោកហុង ផេង ...
ក្លឹបបាល់ទាត់នាគខៀវបឹងកេតត្រូវបានអ្នកគាំទ្របង្ហាញអារម្មណ៍ខឹងសម្បាចំពោះលោក Clement Teo ជាខ្លាំង ក្រោយពីដឹកនាំ៦ប្រកួតចុងក្រោយមិនដែលស្គាល់ពាក្យថាឈ្នះ។

យ៉ាងណាមិញដូចយើងបានដឹងស្រាប់ក្លឹបបាល់ទាត់បឹងកេតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រីពុធ ធីតា បានប្រកាសផ្លាស់ប្ដូរតួរនាទីជាផ្លូវការរបស់លោក Clement Teo ពីគ្រូបង្គោលទៅជានិយកបច្ចេកទេស ហើយតែងតាំងអតីតកីឡាករជម្រើសជាតិកម្ពុជាក៏ដូចជាវីរៈបុរសរបស់ក្លឹបផ្ទាល់លោកហុង ផេង ធ្វើជាគ្រូបង្គោលបណ្ដោះអាសន្ន។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីមានការប្រកាសតែងតាំងលោកហុង ផេង ជាផ្លូវការ ប្រកួតដំបូងក្រោមការដឹកនាំរបស់អតីតខ្សែការពារកំពូលរូបនេះទទួលបានលទ្ធផលដ៏មិនគួរអោយជឿ ពោលគឺបានដឹកនាំយកឈ្នះទៅលើក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យដោយលទ្ធផល៦ទល់និង០ ដែលនេះគឺជាជ័យជម្នះដំបូងរបស់បឹងកេតបន្ទាប់ពីខកខានការឈ្នះ៦សប្ដាហ៍កន្លងមក ហើយនេះក៏ជាជ័យជម្នះដែលមានគ្រាប់បាល់លើសលប់ផងដែលរបស់ក្លឹបនាគខៀវក្រោមការដឹងនាំរបស់គ្រូបង្វឹកសញ្ជាតិខ្មែរ។

គួរបន្ថែមផងដែលថាក្លឹបបាល់ទាត់នាគខៀវបឹងកេតអាចនិយាយបានថាជាក្លឹបមួយដែលជោគជ័យខ្លាំងជាមួយគ្រូបង្វឹកសញ្ជាតិខ្មែរ ខណៈដែលតាំងពីដើមក្លឹបបាល់ទាត់បឹងកេតធ្លាប់ជោគជ័យខ្លាំងជាមួយគ្រូបង្វឹកសញ្ជាតិខ្មែរដូចជាលោកគ្រូប្រាក់ សុវណ្ណារ៉ា, លោកគ្រូ ហៅ សុជាតិ, ហើយមកចុងក្រោយនេះក៏ចាប់ផ្ដើមស្គាល់ជ័យជម្នះឡើងវិញក្រោមការដឹកនាំរបស់លោកហុង ផេង ផងដែរ៕