កីឡាករ Marcus Rashford និងលោក Erik Ten Hag របស់ក្លិប Manchester United បានក្លាយជាកីឡាករ និងគ្រូបង្វឹកល្អបំផុតប្រចាំខែកុម្ភៈ


កីឡាករ Marcus Rashford របស់ក្លិប Manchester United និងលោក Erik Ten Hag  បានក្លាយជាកីឡាករ និងគ្រូបង្វឹកល្អបំផុតប្រចាំខែកុម្ភៈ  ឆ្នាំ 2023   នៅក្របខណ្ឌ Premier League។  Rashford  បានបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ពីការលេង 4 ប្រកួតក្នុងក្របខណ្ឌ Premier League កាលពីខែមុន ដែលធ្វើឱ្យគាត់ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែនៅក្របខណ្ឌ Premier League ពីរខែជាប់ៗគ្នា។




វា​ក៏​ជា​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​របស់ Premier League ទី​បី​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ។ បន្ទាប់ពីទទួលបានវាជាលើកដំបូងនៅក្នុងខែកញ្ញា ធ្វើឱ្យគាត់ក្លាយជាកីឡាករទី 2 ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ 3 ដងក្នុងមួយរដូវកាលបន្ទាប់ពី Mohamed Salah ដែលបានធ្វើដូច្នេះដែរក្នុងរដូវកាល 2017-18 ។
 

ដោយឡែកគ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik Ten Hag   បានដឹកនាំក្រុមបិសាចក្រហម Manchester United  ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងការប្រកួត Premier League ទាំងបួនក្នុងខែកុម្ភៈនេះ  ដោយឈ្នះ៣ប្រកួត និងស្មើ១ប្រកួត  ធ្វើឱ្យគាត់ឈ្នះពានរង្វាន់នេះជាលើកទី២ បន្ទាប់ពីទទួលបានជាលើកដំបូងកាលពីខែកញ្ញា។



សម្រាប់ Manchester United បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​នៅក្របខណ្ឌ Premier League  ដោយមាន 49 ពិន្ទុ  និងតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន14 ពិន្ទុ  និង 9 ពិន្ទុតាមពីក្រោយក្រុមលេខ 2  Manchester City   ប៉ុន្តែ Manchester United  សល់មួយប្រកួតទៀតនៅក្នុងដៃ  ។