* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធ Darwin Nunez អាចនឹងអវត្តមានក្នុងការប្រកួតសំខាន់ជាមួយ Real Madrid
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez នឹងធ្វើការស្កេនលើរបួសស្មារបស់គាត់ មុនពេលការប្រកួតពានរង្វាន់ UEFA Champions League វគ្គ16 ចុងក្រោយជើងទី១ របស់ពួកគេជាមួយនឹងក្រុម Real Madrid ។
កីឡាករវ័យ 23 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីម្តងទៀតនៅក្របខណ្ឌ Premier League ចាប់តាំងពី World Cup 2022 ខណៈដែលក្រុមហង្សក្រហម Liverpool បានយកឈ្នះ Newcastle United ក្នុងលទ្ធផល 2-0 ដើម្បីឡើងមកឈរនៅលេខរៀងទី 8 មានពិន្ទុតាមពីក្រោយក្រុមកំពូលទាំង 4 មាន 6 ពិន្ទុបូកមួយប្រកួតក្នុងដៃ។
ទោះបីជាក្រុមទទួលបានលទ្ធផលដែលចង់បានក៏ដោយ។ ប៉ុន្តែដំណឹងអាក្រក់គឺថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយនេះ បានរងរបួសស្មានៅមុនកន្លះម៉ោងចុងក្រោយនៃការប្រកួត ហើយត្រូវបានប្តូរជំនួសដោយកីឡាករ Roberto Firmino។ លោក Klopp បាននិយាយថា "Nunez មានរបួសស្មា ហើយគាត់នឹងត្រូវការការវាយតម្លៃបន្ថែមទៀត ។យើងមិនដឹងអ្វីទៀតទេនៅពេលនេះ យើងត្រូវតែមើល ប៉ុន្តែវាឈឺចាប់ខ្លាំងណាស់សម្រាប់គាត់”។
ក្លិប Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួនដើម្បីស្វាគមន៍ក្រុមការពារតំណែងជើងឯក Real Madrid ក្នុងជើងទី១ នៃពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុម នៅយប់ថ្ងៃអង្គារ វេលាម៉ោង ៣ទៀបភ្លឺ។