* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik ten Hag បានចាត់ទុកការប្រកួតទល់នឹងក្រុម Barcelona ថាជាជ័យជម្នះដ៏ធំបំផុតរបស់គាត់ចាប់តាំងពីបានចូលដឹកនាំក្រុម
ក្រុមបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona ចេញពីពានរង្វាន់ UEFA Europa League រដូវកាល ២០២២/២៣ ដោយលទ្ធផលសរុបទាំង២ជើង (៤-៣) ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រោយទទួលបានជ័យជម្នះនេះ គ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik ten Hag បានហៅថាជា ជ័យជម្នះដ៏ធំបំផុតរបស់គាត់មិនធ្លាប់មាន ចាប់តាំងពីផ្ទេរពី Ajax Amsterdam។
Erik ten Hag បាននិយាយថា ៖ "ឈ្នះធំបំផុត? បាទ យើងបានទទួលជ័យជម្នះដ៏ល្អខ្លះជាមួយ Liverpool និង Arsenal ប៉ុន្តែខ្ញុំគិតថាពីរប្រកួតជាមួយក្រុម Barcelona នៅកំពូលតារាង La Liga ការយកឈ្នះពួកគេគឺជាជ័យជម្នះដ៏ធំមួយ”។
សម្រាប់ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ Europa League គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីស្នាក់ការរបស់ UEFA, House of European Football ក្នុងទីក្រុង Nyon ប្រទេសស្វីស។ ដោយជើងទីមួយនឹងលេងនៅថ្ងៃទី៩ ខែមីនា ហើយជើងទីពីរនឹងលេងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។