* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមនារីថៃបាត់បង់កៅអីនៅ World Cup នារី ក្រោយចាញ់ កាមេរ៉ូន នៅ Play Off
ក្រុមនារីជម្រើសជាតិ ថៃ បានអស់ឳកាសឡើងទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ ជាផ្លូវការក្រោយចាញ់ការប្រកួតវគ្គជម្រុះអន្តរទ្វីបទល់នឹងកាមេរ៉ូន កាលថ្ងៃសៅរិ៍ម្សិលមិញក្នុងលទ្ធផល ២ទល់នឹង០ ។

ការបរាជ័យនេះធ្វើឳ្យក្រុមនារីថៃ បាត់បង់កៅអីឡើងទៅដល់ជុំចុងក្រោយនៃពានរង្វាន់ ៤ ឆ្នាំម្ដងខាងលើជាលើកទី ៥ ហើយ ខណៈ World Cup នារី ២ លើកចុងក្រោយនាឆ្នាំ ២០១៥ និង ២០១៩ ថៃសុទ្ធតែធ្វើបានល្អ និងបានឆ្លងដល់ការប្រកួតជុំចុងក្រោយផងដែរ ។