* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik Ten Hag រៀបរាប់ពីបទពិសោធន៍ក្នុងញាំអាហារពេលល្ងាចជាមួយលោក Sir Alex Ferguson
គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានរីករាយក្នុងការញាំអាហារពេលល្ងាចជាមួយលោក Sir Alex Ferguson នៅល្ងាចថ្ងៃអង្គារ មុនពេលក្រុមបិសាចក្រហមជួបជាមួយក្រុម Barcelona នៅកីឡដ្ឋាន Old Trafford នៅយប់ថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង០៣:០០ នាទីរំលងអាធ្រាត។
ក្លិប Man Utd និង Barca បានប្រកួតស្មើគ្នាក្នុងលទ្ធផល 2-2 ក្នុងទឹកដី Nou Camp ក្នុងជើងទី 1 នៃការប្រកួតពានរង្វាន់ Europa League ដើម្បីកំណត់ថាតើក្រុមណាអាចឈានទៅវគ្គបន្ទាប់ទៀតបាន?
គ្រូបង្វឹកបិសាចក្រហម Man Utd បានញាំអាហារជាមួយអតីតគ្រូបង្វឹករបស់ក្រុម។ មុនពេលការប្រកួតដ៏សំខាន់មួយទល់នឹង Barcelona ដែលអ្នកទទួលស្គាល់ថាជាបទពិសោធន៍ដ៏មានតម្លៃក្នុងការផ្លាស់ប្តូរគំនិតជាមួយនរណាម្នាក់ដែលមានចំណេះដឹងដូចលោក Sir Alex Ferguson ។
Erik Ten Hag បាននិយាយថា៖ "វាតែងតែរីករាយក្នុងការនិយាយទៅកាន់មនុស្សដែលពោរពេញដោយចំណេះដឹង និងបទពិសោធន៍។ គាត់ (Sir Alex) ចង់ចែករំលែកបទពិសោធន៍របស់គាត់ និងជួយពួកយើង។ Manchester United គឺជាក្លឹបរបស់គាត់។ គាត់មានអារម្មណ៍តាំងចិត្ត ហើយគាត់ចង់ឱ្យយើងធ្វើបានល្អ។ វាជាយប់ដ៏អស្ចារ្យ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំអាហារពេលក្រោយរបស់យើង ”។