* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បីសាចអត់លិឍទៀតហើយ!! Bayern យល់ព្រមលើកិច្ចសន្យាផ្ទាល់ខ្លួនជាមួយ Kim Min-Jae
Fabrizio Romano អ្នកកាសែតទីផ្សារបាល់ទាត់ដ៏ល្បីល្បាញបានរាយការណ៍ថាក្លឹបយក្ស Bayern Munich នៃក្របខ័ណ្ឌ Bundesliga ឈានដល់កិច្ចព្រមព្រៀងចរចាកុងត្រាផ្ទាល់ខ្លួនជាមួយ Kim Min-Jae ដែលជាខ្សែការពារដ៏រឹងមាំរបស់ Napoli ។
កីឡាករកូរ៉េខាងត្បូង បង្ហាញទម្រង់លេងដ៏អស្ចារ្យ និងដើរតួយ៉ាងសំខាន់ក្នុងការជួយ Napoli ឈ្នះពាន Serie A ដោយជោគជ័យកាលពីរដូវកាលមុន។
សារព័ត៌មានល្បីឈ្មោះបានបង្ហើបថា Southern Tigers បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Min-Jae ហើយ។ ដែលសំដៅថាជាសមាជិកថ្មីនៃល្លេបជើងឯក Bundesliga នៅសល់តែដំណើរការនៃការចុះហត្ថលេខាលើកិច្ចសន្យា។