Carlo Ancelotti​ ថានេះជាការប្រកួតដ៏អស្ចារ្យ


Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey បន្ទាប់ពីបានលត់ក្រុម Barcelona ដោយលទ្ធផល ៤ ទល់នឹង ០ នៅ Camp Nou ។

នៅតង់ទីមួយ Vinicius Junior អាចរកបាន ១គ្រាប់ បន្ទាប់មក Benzemaបានស៊ុតបញ្ចូលទី Hattrick ទៅលើក្រុម Barcelona ដែលនាំឲ្យអធិរាជសទទួលបានជ័យជម្នះដ៏អស្ចារ្យ និងដណ្តើមបានកៅអីក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតចប់ លោក Ancelottiបាននិយាយថា៖ “យើងបានលេងការប្រកួតដ៏អស្ចារ្យមួយ។ គ្រាប់បាល់ដំបូងបានធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្ត យើងបានរកឃើញកន្លែងចន្លោះបន្ថែមទៀតនៅពេលចូលតង់ទីពីរ ។ យើងមានកាលពិបាកបន្តិចនៅពេលតង់ទីមួយ ប៉ុន្តែនៅតង់ទីពីរ យើងធ្វើបានល្អណាស់។ យើងមិនបានភ័យស្លន់ស្លោទេនៅពេលពួកគេដាក់សម្ពាធ ហើយយើងដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីការចន្លោះប្រហោងរបស់ពួកគេ ។ យើងបានលេងជាមួយការប្រកួតដ៏ល្អឥតខ្ចោះ”៕