ក្រុមជម្រើសជាតិកម្ពុជា U23 និងរស់រវើកនៅតំបន់ប្រយុទ្ធប្រសិនបើកីឡាវ័យក្មេងបីរូបនេះ...

ក្នុងក្រុមជម្រើសជាតិកម្ពុជាឈុតយុវជន សម្រាប់តំបន់ប្រយុទ្ធកីឡាករ សៀង ចន្ធា និង លឹម ពិសុទ្ធគឺជា កីឡាករដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្របានច្រើនជាងគេ ព្រោះទេពកោសល្យក្នុងការលេងគឺធ្វើបានល្អច្រើន

 

អ្វីដែលសំខាន់គឺតែងតែវត្តមានអ្នកទាំងពីរជាប់ឈ្មោះក្នុងបញ្ចីជម្រើសជាតិទាំងឈុតយុវជននិងឈុតធំ។

ទោះ​​​​​​​​​​​​​​ជាយ៉ាងណាក៏ដោយខ្សែវ័យក្មេងដែលកំពុងតែរះក្រោមដំបូងក្លិបបាល់ទាត់វិសាខាគឺកីឡាករសា ទី ក៏ជាខ្សែប្រយុទ្ធដែលពោលពេញទៅដោយគុណភាពមួយរូបដែល ហេតុនេះប្រសិនបើកីឡាករទាំងបីរូបនេះចាប់ដៃគូរគ្នាក្នុងឈុត១១នាក់របស់លោក Felix Damas នោះតំបន់ប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ច្បាស់ជាជក់ចិត្តជាក់ជាមិនខាន់។


ដោយឡែកសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ តើយល់យ៉ាងណាដែលប្រសិនបើកីឡាករ សា ទី សៀង ចន្ធា និងលឹម ពិសុទ្ធបង្ហាញខ្លួនរួមគ្នាក្នុងឈុត១១ដំបូងរបស់លោក Felix Damas ក្នុងពានរង្វាន់ AFF U23 Championship 2023 និង AFC U23 Asian Cup2024 នាពេលខាងមុខពិតមែន?