* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
PSG ចង់ជ្រើសរើស Mourinho ជំនួសលោក Christophe Galtier !!!
ថ្នាក់ដឹកនាំនៃក្រុម PSG កំពុងពិចារណាលើផែនការបណ្តេញគ្រូបង្វឹក Christophe Galtier នាពេល ដ៏ខ្លីខាងមុខនេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានបង្ហើបថាលោក Luis Campos ដែលជានាយកផ្នែកកីឡារបស់ PSG បានពិភាក្សាជាមួយលោក Jose Mourinho ដើម្បីពិភាក្សាអំពីលទ្ធភាពដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មកកាន់ទឹកដី Parc des Princes ។ Foot Mercato បានបង្ហាញថា PSG មានការរំពឹងទុកខ្ពស់ក្នុងការនាំយក "Special One " មកដឹកនាំនៅទឹកដីបារាំងនារដូវកាលក្រោយ ។
កន្លងមក ម្ចាស់ជើងឯក Ligue 1 ធ្លាប់បានអញ្ជើញ Mourinho មកដឹកនាំម្ដងហើយម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ ថ្នាក់ដឹកនាំ PSG សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលគ្រូបង្វឹកដែលកំពុងដឹកនាំ AS Roma ។ L'Equipe ក៏បានបង្ហើបថា ប្រសិនបើ PSG មិនឈ្នះការប្រកួតជាមួយ Lille ក្នុង Ligue 1 ចុងសប្តាហ៍នេះ គ្រូបង្វឹក Galtier នឹងត្រូវបណ្តេញចេញ។ ដូច្នេះហើយ ថ្នាក់ដឹកនាំក្លឹបបារាំង បានចាប់ផ្តើមស្វែងរកបេក្ខជនជំនួស។
ក្លឹប PSG ក៏បានបន្តធ្លាក់ចូលទៅក្នុងជម្លោះផ្ទៃក្នុង នៅពេលដែលកីឡាករជាច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់គ្រូបង្វឹក ។ នេះគឺជាចំណុចខ្សោយរបស់ PSG អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើ Mourinho មកដឹកនាំ PSG គាត់អាចដោះស្រាយបញ្ហានេះបាន។