* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kylian Mbappe ត្រូវធ្វើរឿងមួយនេះប្រសិនបើចង់ជួយក្រុមជម្រើសជាតិខ្លួនក្នុង EURO…
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានប៉ះទង្គិចគ្នាចំខ្ទង់ច្រមុះជាមួយខ្សែការពារឆ្នើម Kevin Danzo ក្នុងការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិបារាំងតទល់ជាមួយក្រុមជម្រើសជាតិអូទ្រីសសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2024។
យ៉ាងណាមិញក្នុងជំនួបដ៏តាន់តឹងរវាងក្រុមទាំងពីរ លទ្ធផលបញ្ចប់ការប្រកួតក្រុមជម្រើសជាតិបានបានយកឈ្នះទៅលើក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល១ទល់និង០ ដែលជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងដោយកីឡាករ Maximilian Wober នៅនាទីទី38។
យ៉ាងណាក្ដីការប៉ះទង្គិចគ្នាចុងម៉ោងរវាងកីឡាករ Kylian Mbappe ជាមួយកីឡាករ Kevin Danzo បានធ្វើអោយ Mbappe បាក់ឆ្អឹងច្រមុះដោយត្រូវដឹកយកទៅមន្ទីរពេទ្យព្យាបាលភ្លាមៗ ប៉ុន្តែមិនតម្រូវឲ្យមានការវះកាត់នោះទេ។
គួរបន្ថែមផងដែលថា Kylian Mbappe នៅតែអាចបន្តជួយក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តិការណ៍ EURO ២០២៤ បានជាធម្មតា ប៉ុន្តែរូបគេគឺតម្រូវអោយចូលរួមប្រកួតដោយពាក់របាំងមុខការពារ៕