* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Barcelona បានស្នើឱ្យកីឡាករបស់ខ្លួនកាត់បន្ថយប្រាក់ខែម្តងទៀត......
កីឡាករ Barcelona ទាំងអស់ត្រូវបានស្នើឱ្យកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេដោយអ្នកគ្រប់គ្រងដើម្បីទុកចំណាយសម្រាប់ក្រុមមុនរដូវកាល 2023/24 ។
Relevo បានរាយការណ៍ថាក្រុម Barcelona ចង់ឱ្យកីឡាករកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ 15% ។ ចំពោះចំនួនទឹកប្រាក់សរុបដែល Barcelona អាចសន្សំបានពីកាកាត់បន្ថយប្រាក់ខែកីឡាករគឺប្រហែល 69 លានអឺរ៉ូ ហើយកាលពីរចុងឆ្នាំ 2022 ប្រធានផ្នែកកីឡារបស់ Barca លោក Mateu Alemany បានបង្ហាញថាក្រុមបានសន្សំប្រាក់ 90 លានអឺរ៉ូជាប្រាក់បៀវត្សរ៍នៅពេលចែកផ្លូវជាមួយ Pique និង Antoine Griezmann ។
កាលពីខែកុម្ភៈ ប្រធាន La Liga លោក Javier Tebas បានព្រមាន Barcelona ថាមូលនិធិប្រាក់បៀវត្សរ៍របស់ក្រុមគឺលើសពីដែនកំណត់ដែលអាចអនុញ្ញាតបានប្រហែល 200 លានអឺរ៉ូក្នុងរដូវកាល 2023/24 ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានបង្ហើបថា ប្រសិនបើ Barcelona ចង់ចុះកុងត្រា ឬជ្រើសរើសកីឡាករថ្មីនាពេលខាងមុខនេះ ពួកគេត្រូវតែកាត់បន្ថយប្រាក់ខែរបស់ពួកគេប្រហែល 150-200 លានក្នុងមួយឆ្នាំ។ នេះគឺជាចំនួនកំណត់ដោយអ្នករៀបចំ La Liga។
ជាមួយនឹងតម្រូវការកាត់បន្ថយប្រាក់បៀវត្សរ៍ វាក៏ពិបាកសម្រាប់ Barcelona ក្នុងការជ្រើសរើសកីឡាករលំដាប់ខ្ពស់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។ ក្រុម Camp Nou ត្រូវបានគេនិយាយថាចង់ជួបជុំជាមួយ Messi ប៉ុន្តែការតម្រូវការខ្ពស់របស់ M10 (41 លានអឺរ៉ូក្នុងមួយរដូវកាល) គឺជារបាំងដ៏ធំមួយ។
Barca កំពុងពិចារណាលើការលក់ចេញកីឡាករជាច្រើន ដើម្បីកាត់បន្ថយប្រាក់បៀវត្សរ៍។ ក្រុមនេះរួមមាន Ansu Fati, Samuel Umtiti, Clement Lenglet, Raphinha ឬ Ferran Torres ។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើ Sergio Busquets កំពុងពិចារណាលើការចុះហត្ថលេខាម្តងទៀតជាមួយក្លឹបកាតាឡាន។