Ronaldo មិនមានឈ្មោះក្នុងក្រុមល្អបំផុតប្រចាំរដូវកាលរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត

ខ្សែប្រយុទ្ធ Al Nasser កីឡាករ Cristiano Ronaldo មិនមានឈ្មោះក្នុងក្រុម Saudi Pro League Team of the Season។

ខ្សែប្រយុទ្ធវ័យ 38 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតកាលពីខែមករា បន្ទាប់ពីបានលុបចោលកិច្ចសន្យាជាមួយ Manchester United កាលពីចុងឆ្នាំមុន ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបស់គាត់បានបរាជ័យក្នុងការជួយក្លឹបលើកពានលីគខណៈដែលពួកគេត្រូវបានយកឈ្នះដោយក្លឹបថ្មីរបស់ Karim Benzema គឺ Al Ittihad ។

ទោះបីជាស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុង 16 ប្រកួតក៏ដោយ Ronaldo មិនត្រូវបានជាប់ឈ្មោះក្នុងក្រុមនៃលីគរដូវកាលនេះទេ។ តំណែង​ខ្សែ​ប្រយុទ្ធល្អបំផុត​ជា​របស់ ​អតីត ​ខ្សែ​ប្រយុទ្ធ Odion Ighalo របស់ Manchester United ដែល ​ស៊ុត ​បាន ​១៩ ​គ្រាប់​ក្នុង ​២៧ ​ប្រកួត ។

គួរបញ្ជាក់ផងដែរ ក្រុមដែលមានកីឡាករច្រើនជាងគេក្នុងក្រុមប្រចាំរដូវកាលគឺ Al Ittihad ដែលជាក្រុមជើងឯក ដែលមានកីឡាកររហូតដល់ ប្រាំនាក់ ។