អ្នកស្រី ពុធ ធីតា បានបង្ហើបគម្រោងក្នុងការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនដែលមានចម្ងាយ…

យោងតាមកិច្ចសម្ភាសន៍ថ្មីមួយរបស់សារពត៌មាន AMS Sports ជាមួយអ្នកស្រី ពុធ ធីតា​ ដែលជាប្រធានក្លិបបាល់ទាត់បឹងកេត បានបង្ហើបអោយដឹងអំពីគម្រោងក្នុងការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនដែលមានទីតាំងក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈទីតាំងនៃគម្រោងមានចម្ងាយប្រហែល៤ទៅ៥គីឡូម៉ែត្រប៉ុនណ្ណោះពីកីឡដ្ឋានចាស់របស់ខ្លួន។

ទោះបីជាយ៉ាងក៏ដោយកីឡដ្ឋានថ្មីរបស់បឹងកេត អាចនឹងសាងសង់រួមក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ស្រមពេលដែលការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះក្លិបបាល់ទាត់បឹងកេត

បានសម្រេចយកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរៀបចំការប្រកួតក្នុងដីរបស់ខ្លួនរយៈពេលមួយរដូវកាលពេញតែម្ដង នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី ពុធ ធីតា ប្រាប់ទៅកាន់សារពត៌មាន AMS Sports។

គួរបញ្ជាក់ផងដែលថាពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាជម្រកចាស់របស់បឹងកេតដែលធ្លាប់សាងភាពជោគជ័យជាច្រើនដូចជា ការឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១២,២០១៦,២០១៧ នឹងរងជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៣, ២០១៤ និងឆ្នាំ២០១៨ ផងដែរ៕