* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បឹងកេតនៅតែខ្លាំងទោះបីជាមិនមានវត្តមានកីឡាករឆ្នើម សៀង ចន្ធា ក៏ដោយ…
អ្នកស្រីពុធ ធីតា ដែលជាប្រធានក្លឹបបាល់ទាត់បានធ្វើកិច្ចសម្ភាស៍ជាមួយសារពត៌មាន AMS Sports ក្នុងប្រធានបទនិយាយអំពីខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជាសៀង ចន្ធា ដែលសម្រេចផ្ទេរទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Al Shahaniya នៃលីគលំដាប់ទី២របស់ប្រទេសកាតា។
យ៉ាងណាមិញក្នុងកិច្ចសម្ភាស៍ដែលមានរយៈពេលជាង៥នាទី អ្នកស្រីពុធ ធីតា បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនទាក់ទង់ទៅនឹងការផ្ទេររបស់ចន្ធា ខណៈដែលចំណុចគួរអោយចាប់អារម្មណ៍នោះគឺ អ្នកស្រីពុធ ធីតា អះអាងថាក្លឹបបាល់ទាត់បឹងកេតនៅតែខ្លាំងបើទោះបីជាក្លឹបសម្រេចអនុញ្ញាតអោយកីឡាករសំខាន់របស់ខ្លួនទៅក្លឹបបាល់ទាត់ Al Shahaniya ខ្ចីជើងក៏ដោយ ព្រោះគ្រូបង្វឹកព្រមទាំងក្លឹបផ្ទាល់ បានរៀបចំយ៉ាងច្បាស់លាស់អំពីការនាំចេញនាំចូលកីឡាករ។
គួរបន្ថែមផងដែលថាចំណុចសំខាន់មួយទៀតដែលអ្នកស្រីពុធ ធីតា បានលើកឡើងនោះគឺ កម្រៃទាំងអស់ដែលទទួលបានពីការផ្ទេររបស់ចន្ធា អ្នកស្រីនិងប្រគល់ជូនសាមីខ្លួនទាំងអស់
ដើម្បីជាការលើកទឹកចិត្តដល់កីឡាករវ័យក្មេងសៀង ចន្ធា ព្រោះគាត់ជាកីឡាករទី១របស់ក្លឹបដែលទទួលបានឪកាសទៅប្រឡូកក្នុងលីគរបស់កាតា៕