* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik ten Hag ៖ លើកមុនយើងយកឈ្នះ Arsenal គ្មាន Casemiro ទេ។ ដូច្នេះលើកនេះយើងក៏ត្រូវធ្វើអញ្ចឹងដូចគ្នា
គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានសារភាពថាអវត្តមានរបស់ខ្សែបម្រើ Casemiro សម្រាប់ការប្រកួតបន្ទាប់របស់គាត់ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal វាក្លាយជាការប្រកួតដ៏លំបាក់មួយ។ ប៉ុន្តែខ្ញុំជឿថាក្រុមនឹងអាចគ្រប់គ្រងបញ្ហាបាន។
ខ្សែបម្រើប្រេស៊ីលបានទទួលកាតលឿងកាលពីយប់មិញនេះក្នុងការប្រកួតស្មើ 1-1 របស់បិសាចក្រហមជាមួយនឹងក្រុម Crystal Palace ដែលឈានដល់កូតាហាមប្រាមមួយប្រកួត ។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហូឡង់ជឿជាក់ថាក្រុមរបស់លោកអាចដោះស្រាយបាន។ ដូចដែលយើងបានឃើញនៅក្នុងជំនួបលើកដំបូងនៅ Old Trafford កីឡាករ Casemiro គ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះ។
Erik Ten Hag បានសង្កត់ធ្ងន់ថា ៖ “លើកមុនយើងយកឈ្នះ Arsenal។ យើងមិនមាន Casemiro ទេ។ ដូច្នេះលើកនេះយើងក៏ត្រូវធ្វើអញ្ចឹងដូចគ្នា” ។
គាត់បានបន្ថែមទៀតថា ៖ “ Casemiro គឺជាកីឡាករសំខាន់សម្រាប់ពួកយើង។ ហើយគាត់គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលក្រុមរបស់ពួកយើងស្ថិតនៅក្នុងចំណាត់ថ្នាក់មួយនេះ។ យើងមានកីឡាករផ្សែងទៀត។ ហើយត្រូវបំពេញចន្លោះប្រហោង ហើយមានផែនការត្រឹមត្រូវ។ យើងបានបង្ហាញពីរបៀបដែលយើងអាចយកឈ្នះ Arsenal”។