ក្នុងការប្រកួតរវាង ភ្នំពេញក្រោន និងវិសាខា យប់មិញមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនរហូតដល់ ......

ក្នុងការប្រកួតពានរង្វាន់ Krud Cambodian Super Cup 2023 រវាង ភ្នំពេញក្រោន និងវិសាខា កាលពីយប់មិញនេះ ភ្នំពេញ​ក្រោន​បាន​ឈ្នះ​វិសាខា​ដោយ​លទ្ធផល ២-១ នៅម៉ោងបន្ថែម ១៥នាទីពីរដង ដើម្បី​ឈ្នះ​ជើង​ជើងឯក​ខេមបូឌាន​ស៊ុបភើ​ខាប់ ២០២៣ ។

សង្កេតឃើញថា ការប្រកួតកាលពីយប់មិញនេះគឺមានបងប្អូនអ្នកនិយមស្នេហាវិស័យបាល់ទាត់កម្ពុជាយើងបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានចំនួនទស្សនិកជនរហូតដល់ ១៣,០១៦នាក់ ដែលជាចំនួនអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្នុងលីគកម្ពុជា ។

នេះក៏ជាសញ្ញាណមួយល្អផងដែរ ក្នងវិស័យបាល់ទាត់កម្ពុជាដែលបងប្អូនក្រឡេកមកចាប់អារម្មណ៍លើក្រុមក្នុងលីគកំពូលកក្នុងស្រុក ។ សង្ឃឹមថាបងប្អូន នឺងបន្តសកម្មភាពគាំទ្របែបនេះរហូតដើម្បីអោយបាល់ទាត់របស់យើងមានការរីកចម្រើនកាន់តែខ្លាំងឡើង ។

គួររំលឹកផងដែរ នេះ​ជា​ការ​ការពារ​ជើង​ឯក​បាន​សម្រេច​របស់​ភ្នំពេញ​ក្រោន និង​ជា​ការ​ឈ្នះ​ជើង​ឯក​ខេមបូឌានស៊ុបភើ​ខាប់​លើក​ទី​២​ជាប់​គ្នា។ រយៈ​ពេល​២​រដូវ​កាល​ចុង​ក្រោយ​នេះ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​រង្វាន់​សំខាន់៦​គ្រឿង​គឺ​ ខេមបូឌានព្រីមៀរលីគ២​រដូវ​កាល​ជាប់​គ្នា ខេមបូឌានលីគ​ខាប់​២​រដូវ​កាល​ជាប់​គ្នា និង​ខេមបូឌាន​ស៊ុបភើ​ខាប់​២​រដូវ​កាល​ជាប់​គ្នា ។