កីឡាករទាត់ចូល 2 គ្រាប់ឲ្យហូឡង់តាមស្មើអាហ្សង់ទីននៅ World Cup កំពុងក្លាយជាគោលដៅចង់បានរបស់ Man Utd...

Wout Weghorst ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Burnley នឹងក្រុមជម្រើសជាតិហូឡង់ ដែលបច្ចុប្បន្នកំពុងតែលេងខ្ចីនៅក្រុម Beşiktaş ក្នុងប្រទេសទួរគីនោះ បានក្លាយជាគោលដៅខ្ចីជើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមបិសាចក្រហម Manchester United នៅក្នុងខែមករានេះ។

ខ្សែប្រយុទ្ធហូឡង់វ័យ 30 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 9 គ្រាប់ពីការបង្ហាញខ្លួន 18 ប្រកួតសម្រាប់ក្រុម Beşiktaş ពីគ្រប់កម្មវិធីទាំងអស់នៅរដូវកាលនេះ។ 

Wout Weghorst verabschiedet sich nach Tor emotional von Besiktas-Fans:  Niederländer vor Wechsel zu Manchester United - Eurosport
ក្រុមរបស់លោកគ្រូ Erik ten Hag បច្ចុប្បន្ននេះកំពុងតែត្រូវការខ្សែប្រយុទ្ធខ្លាំងមែនទែន ក្រោយពី Cristiano Ronaldo បានចាកចេញ ដែលជាហេតុធ្វើអោយលោក ten Hag ត្រូវតែប្រើប្រាស់ខ្សែប្រយុទ្ធបារាំងកីឡាករ Anthony Martial បើទោះបីជាកីឡាករបារាំងរូបនេះ ហាក់មិនសូវជាមានទម្រង់លេងល្អយ៉ាងណាក៏ដោយចុះ។
Ronaldo's agent addresses Man Utd exit rumours | Goal.com Singapore
Anthony Martial: su di lui si muovono Siviglia e Valenciaគួរបញ្ជាក់ថា Wout Weghorst បានផ្លាស់មកចូលរួមជាមួយក្រុម Burnley កាលពីខែមករា ឆ្នាំ 2022 ពីក្រុម Wolfsburg របស់អាល្លឺម៉ង់ក្នុងទំហំទឹកប្រាក់ 12 លានផោន ប៉ុន្តែរូបគេស៊ុតបញ្ចូលទីបានត្រឹម 2 គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន 20 ប្រកួត ខណៈដែល Burnley ត្រូវបានធ្លាក់ទៅក្របខណ្ឌ EFL Championship។
GW31 Differentials: Wout Weghorst
ខណៈដែល Wout Weghorst ត្រូវបានអ្នកគាំទ្របាល់ទាត់ចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលរូបគេបានស៊ុតបញ្ចូលទី 2 គ្រាប់ចុងម៉ោង ជួយអោយហូឡង់តាមស្មើអាហ្សង់ទីននៅវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

Manchester United working on deal to sign Wout Weghorst on loan

Related