* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សៀង ចន្ធា រួមចំណែក ជួយ Al Shahaniya បន្តឈរកំពូលតារាងក្រោយមិនចាញ់សោះ៧ប្រកួតជាប់គ្នា
AL Shahaniya SC ក្រោមការដឹកនាំរបស់លោក Saeid Younesi សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា ប្រកួតឈ្នះ ៣-២ លើក្រុម Al-Kharatiyat នៅយប់ថ្ងៃទី១៥ ខែធ្នូ នៃពានរង្វាន់ Qatari Second Division រដូវកាល ២០២៣-២៤ សប្តាហ៍ទី៧។
តារាងចំណាត់ថ្នាក់លីគ២ នៃប្រទេសកាតា គិតត្រឹមសប្តាហ៍ទី៧៖
គួរដឹងថាកីឡាករវ័យក្មេង សៀង ចន្ធា ផ្លាស់ទៅចូលរួមជាមួយក្រុម Al Shahaniya SC ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
សៀង ចន្ធា គឺជាថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ ២០១៦-១៩ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៣ ដោយបង្ហាញខ្លួនបាន ៤៥លើក ស៊ុតបាន២៣គ្រាប់ ខណ:ក្នុងក្រុមជម្រើសជាតិ ចន្ធា ជាប់តាំងពីឈុត U-17, U-19, U-22, U23 និងឈុតធំ មិនដែលបាត់មុខម្តងណាឡើយ ។