* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករជប៉ុនដែលត្រៀមប៉ះសុខ ធី បាននិយាយថាខ្លួនត្រូវតែឈ្នះដើម្បីទុកជា...
ជើងខ្លាំងជប៉ុនចំនួន៥រូបត្រៀមខ្លួនសាក់ល្បងជាមួយអ្នកលេងខ្មែរក្នុងទឹកដីប្រទេសកម្ពុជា ខណៈកីឡាករសញ្ជាតិជប៉ុនទាំង៥រូបដែលត្រូវចូលខ្លួនមកប្រកួតក្នុងកម្មវិធី Samurai Kun Khmer Fight របស់ស្ថានីយ៍ទូរទស្សន៍ថោនមានដូចជាកីឡាករ TOMOYUKI, KAZUKI, TSUZAKI, YUTO, និងកីឡាករKATASHIMA។
ស្របពេលជើងខ្លាំងរបស់កម្ពុជាទាំង៥រូបដែលត្រូវទទួលអ្នកស្នាត Ninja របស់ជប៉ុនទាំង៥រូបខាងលើមានដូចជាកីឡាករគោរមៈ ចាន់រាជ្យ, សុខ ធី, វង្ស វិច្ឆ័យ, ម៉ឺន មេឃា, និងអ្នកលេងIQ រឿង សោភ័ណ្ឌ។
យ៉ាងណាមិញមុនជំនួបជួបគ្នារវាងរាជសីហ៍គុនខ្មែរនិងជើងខ្លាំងNinjaជប៉ុននាថ្ងៃទី២១ខាងមុខចូលមកដល់ កីឡាករ Yuto ដែលគេដឹងថាជាគូរបដិប្បរបស់សុខ ធីបាននិយាយថា “ ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ទោះបីជាដៃគូជាកីឡាករខ្លាំងប៉ុណ្ណាក៏ដោយ គឺគ្មានពេលត្រូវចាញ់ទេ ដូច្នេះហើយត្រូវតែឈ្នះដើម្បីត្រៀបអបអរឆ្លងឆ្នាំថ្មី ”។
ជាមួយគ្នានេះដែលកម្មវិធីដែលរៀបចំដោយ Ganzberg លើកស្ទួយគុនខ្មែរនិងក្លាយជាប្រកួតប្រវត្តិសាស្រ្តមួយដែលអ្នកលេងគុនខ្មែរ៥រូបត្រូវចូលខ្លួនម្នាក់ម្ដងជួបតទល់ជាមួយអ្នកលេងស្នៀតNinja ជប៉ុនទាំងប្រាំងរូបលក្ខណៈមិត្តភាពអន្តរជាតិក្នុងកម្មវិធីតែមួយ។
គួរបន្ថែមផងដែលថាកីឡាករគុនខ្មែរគោរមៈ ចាន់រាជ្យត្រូវប៉ះគ្នាជាមួយកីឡាករ Katashima ក្នុងប្រភេទទម្ងន់៥៤កីឡូក្រាម រីឯកីឡាករសុខ ធី ឬហៅឈ្មោះក្រៅថាកាកា ត្រូវជួបតទល់ជាមួយកីឡាករ Yuto ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវតតាំងជាមួយកីឡាករ Kazuki លើប្រភេទទម្ងន់៦៤គីឡូក្រាម ចំណែកកីឡាករវង្ស វិច្ឆ័យក៏ត្រូវប៉ះជាមួយកីឡាករTsuzaki ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម រីឯអ្នកលេង IQ រឿង សោភ័ណ្ឌក៏ត្រូវប៉ះគ្នាជាមួយកីឡាករTomoyuki ក្នុងប្រភេទទម្ងន់៧២គីឡូក្រាមផងដែរ៕