Al Hilal បានធ្វើឱ្យមានការពុះកញ្ជ្រោលម្តងទៀត បន្ទាប់ពីក្លិបបានដាក់សំណើរជាមួយនឹងប្រាក់ឈ្នួលជាង 400 លានអឺរ៉ូក្នុងមួយឆ្នាំដល់ Messi ដើម្បីពិចារណា


ក្លឹបបាល់ទាត់នៅអារ៉ាប៊ីសាអូឌីត Al-Hilal ត្រូវបានគេរាយការណ៍ថាបានផ្តល់ប្រាក់យ៉ាងច្រើនដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Lionel Messi នៅរដូវក្តៅជាមួយនឹងតម្លៃដ៏ថ្លៃជាង Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះទទួលបានពីក្លិប Al Nasser ដែលមិនអាចប្រៀបធៀបបាន។



ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi រូបនេះនឹងផុតកុងត្រាជាមួយ PSG នៅចុងបញ្ចប់នៃរដូវកាលនេះ។ ហើយគេជឿថាគាត់នឹងមិនចុះកុងត្រាថ្មីទេ បើទោះបីជាម្ចាស់ជើងឯកបារាំងសង្ឃឹមថានឹងអាចរក្សាគាត់មកវិញបាន  ខណៈដែលកីឡាករ Messi ត្រូវបានអ្នកគាំជេរជាច្រើនដងថាមិនចង់ឱ្យបន្តនៅជាមួយក្លឹបបន្ទាប់ពីគាត់អាចជួយក្រុមលេងនៅពានរង្វាន់ Champions League បាន ។



ដោយមើលឃើញពីស្ថានភាពដែលអាចកើតមាន Messi ត្រូវបានគេនិយាយថាមានសក្ដានុពលក្នុងការត្រលប់ទៅចូលរួមជាមួយក្លិប Barcelona ដែលជាអតីតក្លឹបរបស់គាត់នៅ La Liga ក៏ត្រៀមខ្លួនស្វាគមន៍គាត់ដោយផងដែរ។ ប៉ុន្តែថ្មីៗនេះ កាលពីថ្ងៃទី 4 ខែមេសា Al Hilal ត្រូវបានគេរាយការណ៍ថាសុខចិត្តចំណាយប្រាក់ 350 លានផោនក្នុងមួយ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជាមួយខ្សែប្រយុទ្ធរូបនេះ ។ 

ក្រោយទទួលបានដំណឹងនេះ អ្នកកាសែតដ៏ល្បីល្បាញ Fabrizio Romano បាននិយាយថា Al Hilal បានដាក់សំណើរសម្រាប់ Messi ប៉ុន្តែខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះចង់លេងនៅអឺរ៉ុបច្រើនជាង។

វាត្រូវបានគេយល់ថា Al Hilal បានដាក់សំណើជាផ្លូវការសម្រាប់ Leo Messi ជាមួយនឹងប្រាក់ឈ្នួលជាង 400 លានអឺរ៉ូក្នុងមួយឆ្នាំ។ ប៉ុន្តែជាការពិតណាស់ គោលដៅដំបូងរបស់ Leo គឺបន្តលេងនៅអឺរ៉ុប។Barcelona កំពុងរង់ចាំមើលច្បាប់ Financial Fair Play មុនពេលធ្វើការផ្តល់ជូន។ ហើយការចរចារបើកចំហ ការផ្តល់ជូនរបស់ PSG មិនត្រូវបានទទួលយកនៅពេលនេះទេ ដោយសារតែ Messi ចង់ធានាការលេងរបស់គាត់។