ទីបំផុតក្លឹបបិសាចក្រហម Man Utd ទទួលបានជោគជ័យក្នុងនាំយក Masson Mount ហើយ…

ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់យ៉ាងច្បាស់ហើយ ថាខ្លួនទទួលបានជោគជ័យក្នុងការនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពីតោខៀវ Chelsea ខណៈដែល Mount ក៏ទទួលបានកិច្ចកុត្រារយៈពេលវែងពីក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុម Manchester 
 
ពោលកុត្រារបស់ Mount នឹងអស់សុពលភាពក្នុងឆ្នាំ២០២៨ ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយក្នុងដំណើរមកដល់ទឹកដី Old traford Mason Mount ក៏បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា

 “ ការចាកចេញពីក្លឹបដែលយើងស្នាក់នៅតាំងពីក្មេងរហូតដល់ធំដឹងក្តីគឺមិនងាយស្រួលនោះទេ ប៉ុន្តែ MU អាចផ្តល់អោយខ្ញុំនូវការប្រកួតប្រជែងថ្មី សម្រាប់អាជីពរបស់ខ្ញុំ។ហើយខ្ញុំនឹងព្យាមក្នុងការប្រជែងពានរង្វាន់ធំៗ ដើម្បីធ្វើរឿងដ៏អស្ចារ្យ​ម្ដង​ទៀត​នៅ Man United ” ។
 
គួរបន្ថែមផងដែលថា Mason Mount បង្ហាញខ្លួនបាន 279 ប្រកួតឱ្យ Chelsea ព្រមទាំងស៊ុតបញ្ចូលទីបាន 58 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 53 ដងថែមទាំងបានជួយក្លឹបចាស់តោខៀវ Chelsea ឈ្នះជើងឯកChampions Leagueក្នុងរដូវកាល២០២០/២០២១ផងដែរ៕