* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Eric Bailly ត្រូវបានហាមប្រាមចំនួនប្រាំពីរប្រកួត បន្ទាប់ពីកំហុសនៅក្នុងពានរង្វាន់ French Cup
ខ្សែការពារ Eric Bailly របស់ក្លិប Olympique Marseille ដែលបានខ្ចីជើងមកពីក្លិប Manchester United ត្រូវបានហាមប្រាមចំនួន 7ប្រកួត បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Moussa N'Diaye ក្នុងការប្រកួតពានរង្វាន់ French Cup ទល់នឹងក្រុម Hyeres កាលពីយប់មិញ ។
ខ្សែការពារសញ្ជាតិកូតឌីវ័ររូបនេះ ទទួលបានកាតក្រហមត្រូវបណ្តេញចេញពីទីលានភ្លាមៗ បន្ទាប់ពីគាត់ទាត់ចំដើមទ្រូងរបស់កីឡាក Moussa N'Diaye រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ហើយគេបានរាយការណ៏ថា ឆ្អឹងជំនីររបស់ Moussa N'Diaye បានប្រេះជាច្រើនកន្លែង ហើយត្រូវសម្រាកព្យាបាលជាច្រើនខែ។
ទោះជាយ៉ាងណា Bailly បានលើកឡើងថាគាត់គ្មានចេតនាធ្វើឱ្យគូប្រកួតរបស់គាត់មានរហួសនោះទេ។ ហើយគាត់បានធ្វើដំណើរទៅសួរសុខទុក្ខកីឡាករ Moussa N'Diaye ដើម្បីសុំទោសផ្ទាល់ផងដែរ។