* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទីបំផុតក្លិបបាល់ទាត់ដែលដឹកនាំដោយអតីតកូនក្រុមរបស់លោក Pep Guardiola បានកក់កៅអីឡើងមកកាន់ក្របខណ្ឌ Premier League ជាស្ថាពរហើយ…
ដូចដែលប្រិយមិត្តអ្នកគាំទ្ររបស់ក្លិបបាល់ទាត់មេឃខៀវ Manchester City បានជ្រាបកន្លងមកហើយថាលោក Vincent Kompany គឺជាអតីតកីឡាករខ្សែការពារដ៏រឹងមាំរបស់ក្លិបម្ចាស់ដី Etihad stadium ហើយគាត់ក៏សិស្សយល់ចិត្តរបស់លោក Pep Guardiola ផងដែរ។
យ៉ាងណាមិញលោក Vincent Kompany បានសាងរឿងដ៏អស្ចារ្យ ជាមួយក្លិបបាល់ទាត់ Burnley ពោលក្រោយឆ្លងកាត់ការប្រកួតប្រជែងក្នុងក្របខណ្ឌ English Championships ដែលជាលីកលំដាប់ទីពីររបស់អង់គ្លេសបាន៣៩ប្រកួត។

ក្លិបបាល់ទាត់ Burnley សម្រេចបានកៅអីឡើងមកកាន់ក្របខណ្ឌ English Premier League បាត់ទៅហើយ។

ហេតុនេះមានន័យថាក្នុងក្របខណ្ឌលីកកំពូលរបស់អង់គ្លេសរដូវកាលក្រោយប្រាកដណាស់យើងនិងបានឃើញវត្តមានរបស់លោក Pep Guardiola តទល់គ្នាជាមួយអតីតកូនក្រុមរបស់ខ្លួនគឺលោក Vincent Kompany ជាក់ជាមិនខាន់ ។
គួរបន្ថែមផងដែលថាបច្ចុប្បន្នអតីតជំនួយការរបស់លោក Pep Guardiola លោក Mikel Arteta គឺជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ខណៈដែល Arsenal នោះទៀតសោតគឺជាគូប្រជែងពានរង្វាន់ English Premier League ក្នុងរដូវកាលនេះថែមទៀតផង៕