Mbappe ថាខ្លួននឹងចាកចេញពី Paris

បើតាមការរាយការណ៍សារព័ត៌មាន L’Equipe ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបង្ហើបបា្រប់ទៅកាន់ក្លិបថារូបគេនឹងចាកចេញនៅពេលដែលផុតកុងត្រាជាមួយ Paris Saint Germain នៅឆ្នាំក្រោយ។

កីឡាករសញ្ជាតិបារាំងរូបនេះនឹងមិនបន្តកុងត្រានៅទឹកដី Parc de Prices ទៀតនោះទេ ដូច្នេះ ខាងក្លឹបមានតែបង្ខំចិត្តលក់រូបគេចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដើម្បីបញ្ជៀសការចេញរបស់កីឡាករដោយគ្មានតម្លៃខ្លួន។

Mbappe កំពុងស្ថិតក្នុងស្ថានភាពដូចកាលពីឆ្នាំមុន ពេលដែលរូបគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តបន្តស្នាក់នៅ Parc de Prices ទៅវិញ។