វីរបុរស Man UTD ម្នាក់នៅតែគិតថា Arsenal នៅតែមិនអាចឈ្នះពាន PL បានដដែលនៅរដូវកាលនេះ បើទោះបីជាពួកគេឡើងកូដខ្លាំងបែបនេះក៏ដោយចុះ...

លោក Gary Neville អតីតវីរបុរសក្រុមបិសាចក្រហម Manchester United នឹងក្រុមជម្រើសជាតិអង់គ្លេស បានសារភាពថាលោកចង់ឃើញ Arsenal ឈ្នះពាន Premier League រដូវកាលនេះ។

ប៉ុន្តែចុងបញ្ចប់នៃរដូវកាលនេះ លោកនៅតែគិតថាមេឃខៀវ Manchester City នៅតែឈ្នះពាន Premier League ហើយអតីតក្រុមរបស់លោក Manchester United នឹងបញ្ចប់ទៅនៅលើ Arsenal ដោយឈរនៅលេខរៀងទី 2។
Gary Neville vows he will never return to Man United as he's 'not fit for  purpose' | The Sun
Pep Guardiola reaction: 'We are legends' as Man City boss also pays special  tribute to Liverpool after dramatic title winខណៈដែលក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោកគ្រូអេស្ប៉ាញ Mikel Arteta បច្ចុប្បន្នកំពុងតែឈរនៅកំពូលតារាង Premier League បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន 18 ប្រកួតមាន 47 ពិន្ទុដាច់ក្រុមលេខ 2 Manchester City ចំនួន 8 ពិន្ទុ។

ប៉ុន្តែលោក Gary Neville នៅតែនិយាយថា៖ “ខ្ញុំមិនគិតថា Arsenal នឹងឈ្នះពានលីគនោះទេ ប្រាកដណាស់ Man City នឹងឈ្នះវា ហើយ Man United នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2។  ខ្ញុំដឹងថាអ្នកគាំទ្រ Arsenal នឹងមិនសប្បាយចិត្តជាមួយខ្ញុំទេ”។

"ខ្ញុំចង់ឲ្យ Arsenal ឈ្នះពានលីគច្រើនជាង Man City ឈ្នះ ព្រោះខ្ញុំគិតថា​ Premier League នឹងកាន់តែរំភើបប្រាកដណាស់ ដោយសារ Man City ឈ្នះវាច្រើនពេកហើយ"។

Arsenal: Cautious optimism surrounds resurgence with fans uniting behind  Mikel Arteta | CNN

 

Related