មិនទាន់ក្លាយជាម្ចាស់ក្លឹប Man United ផងលោក Ratcliffe មានបំណង់ចង់លក់...

ដូចដែលយើងបានដឹងស្រាប់ក្លឹបបិសាចក្រហម Manchester United ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីអាមេរិកត្រកូល Glazer
 
បានប្រកាសលក់ក្លឹបកាលពីពេលកន្លងទៅ ខណៈដែលមានមហាសេដ្ឋីជាច្រើនក៏ចង់ទិញក្លឹបបិសាមក្រហមមកកាន់កាប់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយម្ចាស់ក្រុមហ៊ុនគីមី INEOS លោក Sir Jim Ratcliffe ដែលជាបេក្ខភាពឈានមុខមួយរូបដែលចង់ទិញក្លឹប Man United ពីត្រកូល Glazer បានបង្ហាញការមិនពេញចិត្តជាមួយកីឡាករសញ្ជាតិប្រេស៊ីល Fred 

ដោយលោកបានលើកឡើងបែបនេះថា “ INEOS មិនដែលចង់ក្លាយជាមនុស្សល្ងីល្ងើក្នុងទីក្រុម Manchester ដោយការទិញកីឡាករទេ ” លោក Sir Jim ដដែលក៏បានបន្ថែមផងដែលថា ការទិញកីឡាករ Fred គឺទិញដ៏ឆោតល្ងង់របស់ Man United នេះបើយោងទៅតាមប្រភព Bolasport។

គួរបន្ថែមផងដែលថា Fred បានចូលរួមជាមួយនិងក្លឹបម្ចាស់ដី Old Traford ក្នុងឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបអោយ Man United បានចំនួន២១៣ផងដែរ ដោយជាលទ្ធផលដែលទទួលបានពីការខិតខំកន្លងមក
 
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះស្ថិតក្នុងបញ្ជីកីឡាករដែលក្លឹបត្រូវលក់ចេញនាទីផ្សារដោះដូរកីឡាកររដូវក្ដៅ២០២៣នេះទៅវិញ៕