* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សូមចេញដោយខ្លួនឯង!! Xavi ប្រកាសពីការចាកចេញត់ពី Barcelona នៅចប់រដូវកាលនេះ
លោក Xavi Hernandez បានប្រកាសថានឹងចុះចេញពីតំណែងនៅចុងរដូវកាលនេះ បន្ទាប់ពីដឹកនាំាំទទួលបានលទ្ធផលមិនសូវល្អសម្រាប់ក្រុម។

គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតដែល Barcelona ចាញ់ Villarreal 3-5 ដែលជាការបរាជ័យលើកទី 3 របស់ពួកគេក្នុង 5 ប្រកួតចុងក្រោយ ហើយបានធ្វើឱ្យពួកគេតាមពីក្រោយអតីតម្ចាស់ជើងឯកមួយពិន្ទុ ហើយក្រុម Real Madrid ឡើងដល់១០ពិន្ទុ។

ជាមួយនឹងមានលទ្ធផលមិនសូវសមប្រកប មានការរិះគន់ខ្លាំង និងអំពាវនាវឱ្យមានការផ្លាស់ប្តូរ ។ រហូតឈានទៅដល់ការសម្រេចចិត្តប្រកាសចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។