* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមជម្រើសជាតិបាល់ទះកម្ពុជាកំពុងបង្កព្យុះភ្លៀងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២...
ជាការពិតក្រោយពីក្រុមជម្រើសជាតិបាល់ទះកម្ពុជាបានយកឈ្នះទៅលើក្រុមជម្រើសជាតិសិង្ហបុរីដោយលទ្ធផលបីសិតទល់និងសូន្យក្នុងការប្រកួតបើកឆាកពូលB អ្នកគាំទ្រហាក់ពេលចិត្តយ៉ាងខ្លាំងចំពោះគុណភាពនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិស៊ីហ្គេមលើកទី៣២នេះ។
យ៉ាងណាមិញបើយើងរំលឹកទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងទទួលបានមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទះកម្ពុជា។
ដោយឡែកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះវិញ ក្រុមជម្រើសជាតិបាល់ទះកម្ពុជាកំពុងធ្វើព្យុះភ្លៀងជាខ្លាំង ខណៈដែលក្រោយពីយកឈ្នះសិង្ហបុរីបីសិតទល់និងសូន្យ អ្នកគាំទ្រមានក្ដីរំពឹងព្រមទាំងជឿជាក់ថាក្រុមជម្រើសជាតិបាល់ទះកម្ពុជានិងឈ្នះមេដាយមួយក្នុងចំណោមមេដាយមាស ប្រាក់ និង សំរឹទ្ធ។
គួរបន្ថែមផងដែលថាក្នុងពូលBសុទ្ធសឹងតែជាក្រុមខ្លាំង ពោលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីគឺជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមច្រើនរហូតដល់ទៅ១១លើក រីឯ សិង្ហបុរីជាម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ១៩៩៣ ចំណែកឯ ហ្វីលីពីនជាម្ចាស់មេដាយប្រាក់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩និងកម្ពុជាយើងជាម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ផងដែរ៕